ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ញើញជាអធិបតីក្នុងពិធីផ្តល់អាហារូបករណ៍ដល់និសិ្សតឆ្នើម ចែកប័ណ្ណសរសើរដល់និសិ្សតនិងផ្តល់ប័ណ្ណសរសើរចំពោះសាស្រ្តាចារ្យឆ្នើម សកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវ

ការប្រលងជ្រើសរើសនិសិ្សតអាហារូបករណ៍ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅខេត្តតាកែវ

ព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅលើទឹកដីនៃខេត្តតាកែវ បានប្រារព្វពិធីអបអរសាទរបុណ្យឯករាជ្យជាតិលើកទី ៦១ (៩ ១១ ១៩៥៣- ៩ ១១ ២០១៤) ដែលប្រទេសជាតិរបស់យើងបានទទួលឯករាជ្យពេញបរិបូរណ៏ពីអាណានិគមនិយមបារាំង ជាស្នាព្រហស្ថដ៏ធំធេងបំផុត និងមិនអាចកាត់ថ្លៃបានរបស់សម្តេចព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម កៅ ឆែ ប្រធាន ក្រុមប្រឹក្សា ខេត្តតាកែវ ស្តីទីនិងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោក លោកស្រី មន្រ្តីរាជការមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្អូនៗគរុសិស្ស សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ និង បងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ។

ពិធីតាំងពិព័រណ៏ពាណិជ្ជកម្មរបស់ខេត្តតាកែវ ខេត្តព្រះសីហនុ ខេត្តកុះកុង ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល រាជធានីភ្នំពេញ និងប្រទេសវៀតណាម

ពិធីអបអរសាទព្រះរាជពិធីគម្រប់ខួប ១០ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិកាចំរុះនៃកងយុធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាននាំយកអាវរងារចំនួន ៩២២អាវ ចែកជូនកងទ័ពនៃកងវរ:សេនាតូច ៣០១ ៣០២ នគរបាលការពារព្រំដែន និងកងរាជអាវុធហត្ថការពារព្រំដែនខេត្តតាកែវ។