ឯកឧត្តម សូ ម៉ារ៉ា សហប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបាទី ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ រៀបចំពិធីបោះឆ្នោតដើម្បីជ្រើសរើសប្រធានសហគមន៍ទន្លេបាទី

ឯកឧត្តម កៅ ឆែ អមដំណើរដោយ លោកស្រី នូ សុវណ្ណនី អភិបាលរងខេត្តតាកែវ តំណាងឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ជើញចុះសួរសុខទុក្ខប្អូនៗសិស្សានុសិស្សដែលបានកំពុងសម្រាកព្យាបាលដោយសារពុលចំណីអាហារចំនួន ២៤នាក់ ក្នុងមន្ទីរពេទ្យបង្អែកស្រុកគីរីវង់។

ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយលោកអភិបាស្រុក មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងស្រុកអង្គរបូរីបានចុះទៅដោះស្រាយទំនាស់ យ៉ាងស្រួចស្រាល់របស់ប្រជាពលរដ្ឋដែលអាជ្ញាធរ ភូមិ ឃុំ ស្រុកពុំអាចដោះស្រាយបាន

ព្រឹកថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០១៥ នៅលើទឹកដីខេត្តតាកែវ បានប្រារព្វពិធីអបអរសាទរយ៉ាងក្លៀវក្លាខួបអនុស្សាវរីយ៏ទី៣៦ ទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩- ៧ មករា ២០១៥) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ ប្រធាន សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក ក្រុង អភិបាល អភិបាលរងស្រុក ក្រុង កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ គរុសិស្ស និងប្អូនៗសិស្សានិសិស្ស ប្រមាណជាង ១០,០០០នាក់ទូទាំងខេត្តតាកែវ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ បើកកិច្ចប្រជុំដើម្បីពិភាក្សាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងខេត្ត