សាលាភ័ត្តមួយខ្នង និងសមិទ្ធិផលនានានៅមណ្ឌលវិបស្សនាសុវណ្ណគីរីប្រសិទ្ធិរាម ស្ថិតក្នុងភូមិតាលាក់ខាងជើង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ចាន់ សារុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកត្រាំកក់ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ។ ក្រោយពីបានស្តាប់របាយការណ៍សាងសង់ ក៏ដូចជារបាយការណ៍ស្វាគមន៍របស់អាជ្ញាធរស្រុករួចមក គណៈអធិបតីបានមានមតិថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏ដូចជាសប្បុរសជនទាំងអស់ដែលមានសទ្ធាជ្រះថ្លាចូលរួមកសាងសមិទ្ធិផលទាំងអស់នេះ។ ឯកឧត្តមបន្តរថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បាននាំមកនូវសន្តិសុខ សណ្តាប់ធ្នាប់ ស្ថេរភាព បូរណភាពទឹកដី ការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋមានការរីកចំរើនហើយអាចចូលរួមក៏សាងសមិទ្ធិផលទាំងនេះឡើង។ជាក់ស្តែងក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ភ្លាម យើងគ្មានវត្តសម្រាប់ជាទីសក្ការៈបូជានោះទេប៉ុន្តែពេលនេះយើងមានវត្តរហូតដល់ទៅជាង៤,០០០វត្ត និងព្រះសង្ឃប្រមាណ ៥០,០០០អង្គ ព្រមទាំងពុទ្ធិកសកលវិទ្យាល័យចំនួន៣។ បន្ថែមពីនោះឯកឧត្តមក៏បានប្តេជ្ញាចិត្តថានឹងបម្រើប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យអស់ពីសមត្ថភាព ពីព្រោះថាឯកឧត្តមត្រូវបានរាជរដ្ឋាភិបាលតែងតាំងឡើងដើម្បីបំរើរាស្ត្រ មិនមែនជាអ្នកត្រូតត្រារាស្ត្រនោះទេ។

ឯកឧត្តមបណ្ឌិត ចាន់ សារុន ទេសរដ្ឋមន្ត្រី និងឯកឧត្តម ឡាយ វណ្ណៈសម្ពោធដាក់ឱ្យប្រើប្រាស់សាលាភ័ត្តមួយខ្នង និងសមិទ្ធិផលនានានៅមណ្ឌលវិបស្សនាសុវណ្ណគីរីប្រសិទ្ធិរាម ស្ថិតក្នុងភូមិតាលាក់ខាងជើង ឃុំគុស

ឯកឧត្តម ឡាយ វណ្ណៈ អញ្ជើញចូលរួមបុណ្យផ្ការស្មីសាមគ្គីដើម្បីប្រមូលបច្ច័យយកទៅជួសជុលអគារសិក្សា៦ខ្នង និងសាងសង់របងសាលារៀនប្រវែងសរុប ៩៦៨ម៉ែត្រ

ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវបានដឹកនាំ លោក លោកស្រីអភិបាលរងខេត្ត មន្ត្រីរាជការចំណុះសាលាខេត្ត សាលាក្រុងដូនកែវ មន្ទីរ ស្ថាប័ន អង្គភាពនានា កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ គរុសិស្ស និងសិស្សានុសិស្សក្នុងក្រុងដូនកែវ សម្រាមដើម្បីសម្អាតបរិស្ថាន

ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវនិងតំណាងស្ថានទូតជប៉ុនចុះពិនិត្យស្ថានភាពអាគារសិក្សាចាស់ៗដែលជាអំណោយរបស់រាជរដ្ឋាភិបាលជប៉ុន

អបអរសាទរក្រុងដូនកែវទទួលបានចំណាត់ថ្នាក់ផ្ការំដួល២ទង ក្នុងការប្រកួតពានរង្វាន់ទីក្រុងស្អាតសម្រាប់ឆ្នាំ២០១៥-២០១៨ក្រោមប្រធានបទ ជោគជ័យទីក្រុងស្អាត ជោគជ័យទេសចរណ៍

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៤ និងទិសដៅភារកិច្ចសម្រាប់អនុវត្តបន្តឆ្នាំ២០១៥ របស់រដ្ឋបាលខេត្តតាកែវ