ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយលោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងកងកម្លាំង ទាំងបីប្រភេទនៅក្នុងខេត្ត បានអញ្ញើញចូលរួមកាន់បិណ្ឌនៅវត្តតុំ ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ

រដូវភ្ជុំបិណ្ឌបានមកដល់ ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ទូទាំងប្រទេសកម្ពុជាបាននឹងកំពុងចូលរួមពិធីកាន់បិណ្ឌទៅតាមប្រពៃណីទំនៀមទំលាប់។ ជាក់ស្តែងព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ អមដំណើរដោយឯកឧត្តម លោកជំទាវជាសមាជិក សមាជិការាជរដ្ឋាភិបាល ឯកឧត្តមប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត លោក លោកស្រីអភិបាលរងខេត្ត និងមន្ត្រីរាជការក្នុងខេត្តតាកែវ បានអញ្ជើញចូលរួមពិធីកានបិណ្ឌនៅ វត្តគីរីចុងកោះ ស្ថិតក្នុងឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ។ ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ បានមានមតិសំណេះ សំណាលនិងបានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចប្រមុខដឹកនាំទាំងបីចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងមូលជាពិសេសស្រុកគីរីវង់បន្ថែមពីនោះឯកឧត្តមក៏បានកោតសរសើរចំពោះព្រះតេជគុណ ព្រះសុវណ្ណបញ្ញា សោម សុផុន ព្រះចៅអធិការវត្តគីរីចុងកោះដែល ព្រះអង្គមិនត្រឹមតែរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនាប៉ណ្ណោះទេ តែព្រះអង្គក៏ជាព្រះប្រធានមូលនិធិនិធិសមធម៌ធានារ៉ាប់រងសុខភាពរបស់ ខេត្តតាកែវ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយព្យាបាលជម្ងឺ ប្រជាពលរដ្ឋក្រីក្រនៅក្នុងខេត្ត។ រីឯក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត និងសហការរួមចំណែកជួយដល់មូលនិធិនិធិសមធម៌នេះឲ្យមានសកម្មភាពជានិរន្ត។ ជាងនេះទៅទៀតក្រុមការងារនឹងជួយជម្រុញ និងចងក្រង ចលនាសហគមន៍កសិកម្ម ព្រមទាំងផ្តល់នូវបច្ចេកទេសដើម្បីឲ្យ សហគមន៍កសិកម្មមានការរីកចំរើន។ មិនតែប៉ុណ្ណោះយើងនឹងបង្កើតឲ្យ មានសមាគមន៍អាជីវករផ្សារ និងក្រុមទីប្រឹក្សាបញ្ញតិករផ្សារដើម្បីជួយ ដោះស្រាយបញ្ហារវាងអាជីករលក់ដូរក្នុងផ្សារ និងក្រុមហ៊ុនវិនិយោគ។ ជាចុងក្រោយឯកឧត្តមបាននាំយកនូវទេយ្យវត្ថុមួយចំនួនដូចជា៖ ទឹកបរិសុទ្ធ១០កេស ទឹកក្រូច១០កេស ទឹកដោះគោខាប់ ៦កេស កាកាវ ៦កេស ស្កសរ ១០គ.ក្រ តែ ៥គ.ក្រ មីយើង ៦កេសធំ អង្ករ ២០០គ.ក្រ ថវិការ ១០លានរៀល រីឯថិការ ១២០០ដុល្លារផ្សេងទៀតឧបត្ថម្ភ ចំពោះមូលនិធិសមធម៌។ ដោយឡែកយាយជី តាជី ១០០នាក់ទទួលបានក្រណាត់ស ១ដុំ និងថវិកា ១០,០០០រៀល ហើយប្រជាពលរដ្ឋដែលចូលរួមក៏ទទួលបាននូវសារុងម្នាក់ ១ផងដែរ។ បន្ទាប់ពីបញ្ចប់ពិធីកាន់បិណ្ឌនៅវត្តគីរីចុងកោះនាព្រឹកនេះ ឯកឧត្តម បណ្ឌិតសភាចារ្យនិងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីអមដំណើរទាំងអស់ក៏នឹងអញ្ជើញចូលរួមកាន់បិណ្ឌ នៅវត្តឧទុម្ពរក្រោម ស្ថិតនៅឃុំទន្លាប់ ស្រុកគីរីវង់ ខេត្តតាកែវ នាល្ងាចថ្ងៃ ដដែលផងដែរ។

ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ អមដំណើរដោយឯកឧត្តម លោកជំទាវជាសមាជិក សមាជិការាជរដ្ឋាភិបាល ឯកឧត្តមប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត លោក លោកស្រីអភិបាលរងខេត្ត និងមន្ត្រីរាជការក្នុងខេត្តតាកែវ បានអញ្ជើញចូលរួមពិធីកានបិណ្ឌនៅ វត្តគីរីចុងកោះ ស្ថិតក្នុងឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ

ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ជើញចុះសួរសុខទុក្ខបងប្អូន ប្រជាពលរដ្ឋដែលមានជំងឺសរុបចំនួន ១៦៣នាក់ ដែលសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ស្ថិតក្នុងក្រុងដូនកែវ

ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្ត រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ ជាតិចុះមូលដ្ឋានខេត្តតាកែវ អញ្ជើញជាអធិតីក្នុងកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យ និងគាំទ្រ គោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល

ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាឯកឧត្តម ឡាយ វណ្ណៈ Ms Anne Lemaistre ប្រធានអង្គការUNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមថ្ងៃទិវាអក្ខរកម្មជាតិ

ល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាល ខេត្តតាកែវ បានអញ្ជើញចុះដោះស្រាយទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងម្ចាស់ដីដែលចាក់ដីរំលោភលើផ្លូវសាធារណៈស្ថិតនៅភូមិតាលឿ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ខេត្តតាកែវ ដោយមានការចូលរួមពី អាជ្ញាពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋដែលមានទំនាស់។ជាលទ្ធផលដោយមានការព្រមព្រៀងគ្នាទាំងសងខាង ឯកឧត្តម បានសម្រេចឲ្យម្ចាស់ដីត្រូវបើកផ្លូវដែលបានចាក់ដីរំលោភនោះឡើងវិញ ដោយមានការវាស់វែង និងបោះបង្គោលតំរុយយ៉ាងត្រឹមត្រូវដោយ ឯកឧត្តមធ្វើជាសាក្សី។បន្ថែមពីនោះទៀតឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យមន្ទីរធនធានទឹក និងឧតុនិយមកាយស្តាប្រឡាយ ដែលនៅក្បែនោះឲ្យបានទំហំ ៤ម៉ែត្រ ដើម្បីមានផ្លូវបង្ហូទឹកជៀសវាង ការលិចលង់ផ្ទះប្រជាពលរដ្ឋនៅពេលដែលមានភ្លៀងធ្លាក់។ សេចក្តីសម្រេចនេះត្រូវបានទទួលការសាទរយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋរងគ្រោះព្រមទាំងបានជូនបាច់ផ្កាដើម្បីជាការថ្លែងអំណរគុណចំពោះឯកឧត្តមអភិបាលខេត្តទៀតផង។ ដោយទឹកមុខញញឹមញញែមប្រជាពលរដ្ឋបានលើកឡើងថា មិនត្រឹមតែបានផ្លូវមក វិញទេ ថែមទាំងបានស្តាប្រឡាយបន្ថែមទៀត។ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមក៏បានផ្តាំផ្ញើរបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវជឿជាក់លើអាជ្ញាធរ ខេត្ត ជាពិសេសជឿជាក់លើរាជរដ្ឋាភិបាលដែល មានសម្តេចតេជោជាប្រមុខ ដែលជានិច្ចជាកាល តែងតែយកចិត្តទុក្ខដាក់ ចំពោះប្រជាពលរដ្ឋ។

លោក យស ណាស៊ី អភិបាលរងខេត្ត នាំយកស្រូវពូជអ៊ីអ៊ែ៦៦ចំនួន៥០០គីឡូ ទៅចែកជូនដល់ប្រជាកសិករនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់