ពិធីបញ្ចូលសមាជិកបក្សថ្មី ក្នុងជួរយុវជននៅគ្រប់វិទ្យាល័យគ្រប់ឃុំ ទូទាំងស្រុកបាទី


ព្រឹកថ្ងៃទី ២៧ ខែឆ្នូ ឆ្នាំ ២០១២ នៅស្នាក់ការគណបក្សស្រុកបាទី បានរៀបចំពិធីបញ្ចូលសមាជិកបក្សថ្មី ក្នុងជួរយុវជននៅគ្រប់វិទ្យាល័យគ្រប់ឃុំ ទូទាំងស្រុក ចំនួន ១២០០នាក់ ដោយមានការអញ្ជើញចូលរួមពីលោក ឡាយ វណ្ណៈ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្ត ឯកឧត្តម អស់លោក លោកស្រី ជាក្រុមការងារគ្រប់លំដាប់ថ្នាក់ចុះជួយស្រុក-ឃុំ ។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សូរ ឃុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក និងជារដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ និង ឯកឧត្តម ប្រាក់ ធុច អ្នកតំណាងរាស្រ្ត ខេត្តតាកែវ ។
បន្ទាប់ពីការបេ្តជ្ញាចិត្តរបស់តំណាងយុវជនទាំង ១២០០នាក់លោក ឡាយ វណ្ណៈ បានសម្តែងនូវការកោតសរសើ និង ការអបអរសាទរចំពោះយុវជនទាំងអស់ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សប្រជាជនជាម្លប់ដ៏ត្រជាក់នៃយើងទាំងអស់គ្នាដូចពាក្យចាស់ពោលថា “ បក្សាបក្សីណាដែលឆ្លាតគឺជាបក្សាបក្សីទាំងឡាយណាដែលចេះជ្រើសរើសទ្រនំបានល្អ “ ។
នៅទីចុងបញ្ចប់ឯកឧត្តម សូរ ឃុន បានសង្កត់ធ្ងន់ទៅលើវិរភាព និង គុណបំណាច់របស់គណបក្សដែលមិនអាចកាត់ថ្លៃបាន ។ មានគណបក្សប្រជាជនកម្ពុជា ទើបមានថ្ងៃ ០៧ មករា មាន ០៧ មករា ទើបយើងមានអ្វីៗដូចសព្វថ្ងៃនេះ ។
16773_315764588525105_117282227_n 64929_315764505191780_1788369784_n 73598_315764595191771_1966851400_n 375358_315763878525176_609911630_n