ព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៥ មានពិធីប្រកាសចូលកាន់មុខតំណែង លោកវីរៈសេនីយ៏ឯក សេក រស់ ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ ស្ថិតក្រោមអធបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៏ មាស សុភា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោគ ព្រមទាំងប្រតិភូអមដំណើរ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត លោក អភិបាលស្រុក និងក្រុង។ ពិធីនេះបានប្រារព្វឡើងនៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ។