ពិធីសំណេះសំណាល និងសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង ពលទាហាន យោធិនសោធននិវត្តន៍ គ្រួសារកងទ័ព


រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង ពលទាហាន យោធិនសោធននិវត្តន៍ គ្រួសារកងទ័ព និងសម្ភោធដាក់ឱ្យប្រើប្រាស់អាគារស្នាក់នៅ ឃ្លាំងគ្រាប់ ទីលានបាញ់ស៊ីប នៅទីបញ្ជាការដ្ឋានវរសេនាតូច១១៣ ស្ថិតក្នុងភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយមានការចូលរួមពីមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូប។
ក្រោយពីស្តាប់របាយការណ៍របស់លោកមេបញ្ជាការវរសេនាតូច១១៣រួចមក ឯកឧត្តមអភិបាលខេត្តបានមានមតិសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងបានថ្លែងអំណរគុណ និងគោរពនូវវីរៈភាពដ៏អង់អាចក្លាហានរបស់បងប្អូនវីរៈកងទ័ពដែលបានលៈបង់កម្លាំងកាយចិត្ត សាច់ស្រស់ ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ។ កម្ពុជាយើងមានថ្ងៃនេះក៏ដោយសារបងប្អូនកងទ័ពរបស់យើងយកទ្រូងទៅពាំងគ្រាប់ ព្យុះ ភ្លៀងគ្រប់បែបយ៉ាង។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមក៏បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការដំឡើងប្រាក់បៀវត្សដោយធ្វើការដំឡើងជាជំហ៊ានៗ ហើយនៅឆ្នាំ២០១៨ ប្រាក់បៀវត្សរបស់យើងនឹងទទួលបានយ៉ាងតិចបំផុត ១លានរៀល។ មិនអាចដំឡើងដោយគំហុកបានទេព្រោះថវិកាជាតិមួយផ្នែកទៀតត្រូវយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធនានា ក៏ដូចជាត្រៀមបង្ការគ្រោះមហន្តរាយផ្សេងៗផងដែរ ។ ឯកឧត្តមក៏បានឧត្ថម្ភអង្ករ ១តោនដើម្បីចែកជូនដល់គ្រួសារកងទ័ព ថវិកា ១លាន៤សែនរៀលសម្រាប់រៀបចំអាហារសាមគ្គី និង៥លានរៀលផ្សេងសម្រាប់ទូទាត់ចំណាយកសាងសមិទ្ធិផលនានានៅក្នុងបញ្ជាការដ្ឋាន។
ក្រោយពីបញ្ចប់ការសំណេះសំណាលឯកឧត្តមអភិបាលខេត្តបានអញ្ចើញចែកអំណោយជានិមិត្តរូប ព្រមទាំងកាត់ខ្សែបូរ ទស្សនាការបាញ់ស៊ីប និងទទួលទានអាហារសាមគ្គីជាមួយនាយទាហាន នាយទាហានរង ពលទាហាន យោធិនសោធននិវត្តន៍ គ្រួសារកងទ័ព ប្រកបដោយភាពសប្បាយរីករាយ និងស្និទស្នាលជាទីបំផុត។
11052486_430096677161824_1761837749652472973_o 11089000_430095443828614_631408282889281689_o 11109170_430095463828612_1405322335850718197_o 11126891_430095880495237_8772309041960808714_o 11149633_430096620495163_4052590728602380835_o