ព្រឹកថ្ងៃទី២៩ខែ មិថុនាឆ្នាំ២០១៣ នៅខេត្តតាកែវបានប្រារព្ធពិធីហែក្បួនព្យុហយាត្រាយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈពង្រឹងមូលដ្ឋានខេត្តតាកែវ និងជាអ្នកតំណាងរាស្រ្តមណ្ឌលតាកែវ និងលោកជំទាវ ។ មានសមាជិកសមាជិកាអញ្ជើញចូលរួមសរុបចំនួនមួយម៉ឺននាក់។