រសៀលថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១១ គណៈប្រតិភូ យុវជនខេត្តតាកែវ ដឹកនាំដោយលោក ឡាយ វណ្ណៈ អភិបាលរងខេត្តតាកែវ និង ជាប្រធានក្រុមការងារយុវជនខេត្តតាកែវ បានជួបពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំយុវជនខេត្តកណ្ដាល និង ខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងគោលបំណងរិតចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និង ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តជាប់ព្រំដែនជាពិសេសដើម្បីផ្លាស់ប្ដូរបទពិសោធន៍ព្រមទាំងលើកទិសដៅដើម្បីអនុវត្តសកម្មភាពបន្តរបស់យុវជនខេត្តទាំង ៣ ក្នុងឆ្នាំ ២០១២ – ២០១៣ ខាងមុខនេះ ។