រសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញបិទសន្និ បាតបូកសរុបការងារសុខាភិបាលប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០១៩ ដែលកម្មវិធី នេះប្រារព្ធធ្វើឡើងនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរង ក្រុងស្រុក និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ រួមជាមួយ លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរពេទ្យបង្អែក ប្រធាន អនុប្រធានមណ្ឌលសុខភាព ប៉ុស្ដិ៍សុខភាពទូទាំងខេត្ត ។
បន្ទាប់ពីបានស្ដាប់របាយការណ៍ សង្ខេបរបស់ លោកវេជ្ជ. នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត តាកែវ បានធ្វើការសេចក្ដីរាយស្ដីពីលទ្ធផលការអនុវត្តការងារក្នុងរយះពេល១ឆ្នាំកន្លងមក ដែលទទួល បានលទ្ធផលល្អគាប់ប្រសើរ ដែលបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការ ផ្ដល់សេវាសាធារណៈជូនបង ប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ដែលទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ នៅមូល ដ្ឋាន ។
ឆ្លៀតក្នុងឱកាសចូលរួមបិទសន្និបាតបូកសរុបការងាររបស់មន្ទីរសុខាភិបាលឆ្នាំ២០១៨នេះ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងាររបស់ លោកវេជ្ជបណ្ឌិត លោកគ្រូ អ្នកគ្រូពេទ្យ ធ្មប និងមន្រ្តី សុខាភិបាលទាំងអស់ ដែលបានយកចិត្តទុកដាក់ ទាំងផ្នែកបច្ចេកទេស និងសម្ភារៈបរិក្ខាសុខាភិបាល បានបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ នៅគ្រប់ប៉ុស្ដិ៍សុខភាពទាំងអស់ទូទាំងខេត្តតាកែវ ឲ្យមានចិត្តទុកដាក់ខ្ពស់ចំពោះការពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់ មិនគិតថ្ងៃឈប់សម្រាក យប់ឬថ្ងៃ នៅតែប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈជាគ្រូពេទ្យ ដែលបានដើរតួរនាទីសំខាន់ ក្នុងការជួយសង្រ្គោះជីវិតមនុស្ស។
ឯកឧត្តមអភិបាលខេត្ត ក៏បានបន្តជម្រុញលើកទឹកចិត្ត ដល់លោកវេជ្ជបណ្ឌិត លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបន្តប្រកាន់ភ្ជាប់តួរនាទីជាគ្រូពេទ្យប្រកបដោយវិជ្ជាជីវៈ យកចិត្តទុកដាក់ពិនិត្យព្យាបាល និងបំរើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាន ជាពិសេសត្រូវបន្តធ្វើការពង្រាយមន្រ្តីសុខាភិបាល នៅតាមតំបន់ឆ្ងាយ តំបន់ដាច់ស្រយាល ដោយធ្វើ យ៉ាងជួយធ្វើការពិនិត្យ ព្យាបាលសុខភាពជូនបងប្អូនប្រជាពលរដ្ឋ និងចុះធ្វើការអប់រំយល់ដឹង អំពី បញ្ហាសុខភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដើម្បីជៀសឆ្ងាយពីជំងឺផ្សេងៗ ៕