ព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាទី មានរៀបចំពិធីសំណេះសំណាលជាមួយលោកនាយក នាយករង លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យទាំង ៥ និងលោកនាយក អនុវិទ្យាល័យទាំងអស់ក្នុងស្រុកបាទី ខេត្តតាកែវ ។ ពិធីនេះស្ថិតនៅក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ ធុច អ្នកតំណាងរាស្រ្តមណ្ឌល តាកែវ និងឯកឧត្តម កៅ ឆែ អនុប្រធានអចិន្ត្រៃយ៍គណបក្ស ខេត្ត និងជាប្រធានគណៈប្រចាំការ គណបក្សប្រជាជនខេត្តតាកែវ ដែលមានសមាសភាពចូលរួមសរុប ចំនួន៣២៣ នាក់។