ស្រុកគិរីវង់: នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ នៅ សាលាស្រុកគិរីវង់បានរៀបចំពិធីប្រគល់រង្វាន់ និងបណ្ណ័សរសើរដល់សិស្សជ័យលាភីនិន្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៧-២០១៨ ក្រោមអធិបតីភាព ឯកឧត្តម សុខ សូកាន តំណាងរាស្ត្រ មណ្ឌលខេត្តតាកែវ និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាអនុប្រធានក្រុមការងារស្រុក, ជាប្រធាន អនុប្រធានក្រុមការងារឃុំ, ព្រមទាំងលោកគ្រូ អ្នកគ្រូ ជានាយកសាលា ថ្នាក់ដឹកនាំសមាគមមូលនិធិគ្រូបង្រៀន បណ្ឌិតសភាចារ្យ សុខ អាន ស្រុកគិរីវង់ និងមន្ត្រីរាជការជុំវិញស្រុក សរុបចំនួន ១៧០ នាក់។
ក្នុងកម្មវិធីនេះ ឯកឧត្តម សុខ សូកាន បានឧបត្ថម្ភដល់សិស្សជ័យលាភីនិន្ទេស A ចំនួន ០៤ រូប ក្នុងម្នាក់ទទួលម៉ូតូម៉ាក Zoomer X និង បណ្ណ័សរសើរ ម្នាក់មួយ។ ព្រមទាំងបានទទួល Laptop ម្នាក់មួយគ្រឿងពីសមាគមមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន និង ថវិកា ១០០$ ពីនាយកសាលា។
ជាមួយគ្នានេះ ឯកឧត្តម សុខ សូកាន ឧបត្ថម្ភដល់:
– វិទ្យាល័យចំនួន ០៤ ដោយក្នុងមួយវិទ្យាល័យទទួលបានសៀវភៅ ៥០០ ក្បាល និង ប៊ិច ៥០០ ដើម។
– អនុវិទ្យាល័យចំនួន ១១ ដោយមួយអនុវិទ្យាល័យទទួលបាន សៀវភៅ ២០០ ក្បាល និង ប៊ិច ២០០ ដើម។
– បឋមសិក្សាចំនួន ៥៦ ដោយមួយបឋមសិក្សាទទួលបាន សៀវភៅ ១០០ ក្បាល និង ប៊ិច ១០០ ដើម។
– លោកគ្រូ អ្នកគ្រូ ជានាយកសាលា ចំនួន ៧១ នាក់ ក្នុងម្នាក់ទទួលនាឡិការ សម្តេចវិបុលបញ្ញា សុខ អាន មួយគ្រឿង ព្រមទាំងថវិការម្នាក់ ២ ម៉ឺនរៀល។
– មូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន ស្រុកគិរីវង់ ចំនួន ១ លានរៀល និង សមាជិក្រុមប្រឹក្សាភិបាលមូលនិធិគ្រូបង្រៀន ចំនួន ០៥ នាក់/ម្នាក់ ទទួលថវិកា ២ ម៉ឺន។
– ជូនមន្រ្តីរាជការជុំវិញស្រុក និងកងកម្លាំង សរុប ២២ នាក់/ម្នាក់ ទទួលថវិការ ២ម៉ឺនរៀល។