ព្រឹកថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨នេះ លោកជំទាវ ហ៊ុន ម៉ាលី កូនស្រីពៅរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងជាភរិយាឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង បានដឹកនាំក្រុមការងារកម្មវិធីផ្ទះទេវតា ចុះប្រគល់ផ្ទះចំនួន០២ខ្នងជូនទុរគតជន ចាស់ជរាគ្មានទីពឹងនៅក្នុងស្រុកទ្រាំង។
លោកជំទាវ បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងគិតគូរអំពីសុខទុក្ខដល់ និងយកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋគ្រប់ទីកន្លែង។
ដោយឡែកលោកយាយដែលទទួលបានផ្ទះទេវតា ទាំង ០២រូបបានបង្ហាញពីអារម្មណ៍រំភើបត្រេកអរយ៉ាងខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់គាត់ ធ្វើឱ្យគាត់មានជម្រកសមរម្យ នឹងបានជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបានសុខភាពល្អ ប្រាជ្ញាវាងវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីដឹកនាំប្រទេសកម្ពុជាឱ្យរីកចំរើនទៅថ្ងៃខាងមុខទៀត។
អំណោយផ្ទះទេវតា ដែលត្រូវប្រគល់ជូនទុរគតជន ចាស់ជរាគ្មានទីពឹងនៅពេលនេះគឺ៖
១៖ ផ្ទះលេខ២៥០ ប្រគល់ជូនលោកយាយ យី វៀន អាយុ ៨៧ឆ្នាំ រស់នៅភូមិត្រពាំងរំពាក់ ឃុំរនាម ស្រុកទ្រាំង
២៖ ផ្ទះលេខ២៥១ ប្រគល់ជូនលោកយាយ ម៉ៅ យន អាយុ ៧៤ឆ្នាំ រស់នៅភូមិស្រម៉ក្រោម ឃុំខ្វាវ ស្រុកទ្រាំង
ក្នុងឱកាសនោះក្រុមការងារ បានផ្តល់អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដែលបានមកចូលរួមអបអរសាទរក្នុងពិធីនោះរួមមាន៖ សម្ភារប្រើប្រាស់ សម្ភារសិក្សាសម្រាប់សិស្សានុសិស្ស និងថវិកាមួយចំនួន ។ ជាមួយគ្នានោះលោកជំទាវ ក៏បានប្រគល់ជូនថវិកាមួយចំនួនជូនដល់លោកតាលោកតាព្រឹទ្ធភារម្យ ប្រាជ្ញ ឈួន ដែលជាមរតកមនុស្សរស់ចម្រៀងអាយ៉ៃរបស់កម្ពុជា ផងដែរ។