ឯកឧត្តម សុខ ពុទ្ធិវុធ បន្តចុះជួបសមាជិកគណបក្សនៅឃុំខ្វាវចំនួន១.៣៨១នាក់


ព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨រួចមក ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំងបានបន្តចុះសំណេះសំណាលជាមួយសមាជិកគណបក្សចំនួន ១.៣៨១នាក់ នៅក្នុងឃុំខ្វាវ។

នាឱកាសនោះឯកឧត្តម សុខ ពុទ្ធិវុធ មានប្រសាសន៍ថាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍដែលយើងមានសព្វថ្ងៃនេះមិនមែនរកបានដោយងាយទេ គឺសុទ្ធតែជាការខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមជិកាគណបគសយើងទាំងអស់រួមគ្នាយកមកដោយលំបាក ដូច្នេះយើងត្រូវតែបន្តរួបរួមគ្នាការពារសន្តិភាពនេះឱ្យបាន ដើម្បីជម្រុញឱ្យប្រទេសយើងកាន់តែអភិវឌ្ឍន៍ជឿនលឿនថែមទៀត ហើយមានតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទេទើបអាចការពារសន្តិភាពនេះបាន ព្រោះថាមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលអាចការពារសុខសន្តិភាព និងនាំមកនូវការអភិវឌ្ឍប្រកបដោយចីរភាពជូនបងប្អូន។

ឯកឧត្តមអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ក៏បានណែនាំដល់សាខាបក្សឃុំខ្វាវ សមាជិកទាំងអស់ត្រូវចូលរួមទាំងអស់គ្នា ផ្តល់ព័ត៌មានគ្នាទៅវិញទៅមក និងសូមត្រៀមផែនការណ៍ឱ្យច្បាស់លាស់ដេីម្បីប្រសិទ្ធភាពការងារខ្ពស់នៅថ្ងៃបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ជាមួយគ្នានោះឯកឧត្តមក៏បានបង្ហាញពីរបៀបគូសសន្លឹកឆ្នោតឱ្យត្រូវតាមនីតិវិធីរបស់គ. ជ. ប ដល់សមាជិក សមាជិកាគណបក្ស រីឯសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំខ្វាវទាំងអស់ក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំថានឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍនៅកម្ពុជា។