សកម្មភាពរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីមកកាន់ខេត្តតាកែវ


 
ជាកិត្តិយសដ៏ខ្ពស់ខ្ពស់បំផុតសម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តតាកែវ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នេះដែលបានទទួលនូវវត្តមានដ៏ខ្ពស់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងឆ្លៀតឱកាសចូលជួបសួរសុខទុក្ខសិស្សានុសិស្សនៅតាមសាលានានា ក៏ដូចជាអាជីវករនៅតាមផ្សារមួយចំនួនជាពិសេសសម្តេច បានផ្តល់ដល់ខេត្តតាកែវនៅអគារសិក្សាដ៏ថ្លៃថ្លាចំនួន ០៦ខ្នង ស្មើនឹង ៨៨បន្ទប់ក្នុងនោះមាន៖
១. សាលាបឋមសិក្សាហាំង ង៉ោស្មៅខ្ចីស្ថិតក្នុងស្រុកបាទីទទួលបានអគារសិក្សា១ខ្នងពីរជាន់ស្មើនិង១២បន្ទប់
២. វិទ្យាល័យប៊ុន រ៉ានីហ៊ុនសែន បាទីស្ថិតក្នុងស្រុកបាទីដដែលទទួលបានអគារសិក្សា១ខ្នងបីជាន់ស្ម់និង១៨បន្ទប់
៣. វិទ្យាល័យជា ស៊ីមតាកែវស្ថិតក្នុងក្រុងដូនកែវទទួលបានអគារសិក្សា២ខ្នងស្មើនិង១៨បន្ទប់
៤. មជ្ឈមណ្ឌុលគរុកោសល្យនិងវិក្រឹតការខេត្ត ទទួលបានអគារសិក្សា១ ខ្នង ពីរជាន់ស្មើនិង១២បន្ទប់
៥. មជ្ឈមណ្ឌុលគរុកោសល្យភូមិភាគខេត្ត ទទួលបានអគារសិក្សា១ ខ្នង ពីរជាន់ស្មើនិង១២បន្ទប់និងបានដោះស្រាយបញ្ហាមួយចំនួនទៀតជូនប្រជាពលរដ្ឋ ក្នុងខេត្តតាកែវ។
ក្នុងនាមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ក្នុងខេត្តតាកែវ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ និងបានផ្តល់នូវ អនុសាសន៍ដ៏មានតម្លៃដល់មន្ត្រីរាជការទាំងអស់ក្នុងការបម្រើប្រជាពលរដ្ឋ។
យើងខ្ញុំប្តេជ្ញាចិត្តនឹងអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវអនុសាសន៍របស់ សម្តេច ដើម្បីបន្តអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែរីកចំរើនទៅមុខ ជាពិសេសធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានជំនឿចិត្តលើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី។
13912419_606439442860879_4163161113152710680_n13920872_606439109527579_5829242055196341847_n14054117_606439202860903_891970444167875253_n14045642_606439452860878_1574031664868150952_n13912744_606439269527563_6224615838181018150_n (1)