ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ចុះជួបសមាជិកគណបក្សនៅឃុំសំបួរ


រសៀលថ្ងៃអង្គារ ០៥កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមកិត្តិនីតិកោសល ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ចើញចុះជួបសំណេះសំណាលជាមួយសមាជិកបក្ស គ្រួសារបក្ស និងភ្នាក់ងារគណបក្សក្នងឃុំសំបួរ ស្រុកទ្រាំងសរុបចំនួន១៧០៣នាក់នៅស្នាក់ការគណបក្សឃុំ។

 

ឯកឧត្តម បានថ្លែងអបអរសាទរ និងថ្លែងអំណរគុណ ចំពោះសមាជិកថ្មីដែលបានសម្រេចចិត្តមករួមរស់ជាមួយគណបក្ស និងបានជម្រុញដល់សមាជិកដល់សមាជិកគណបក្សទាំងអស់ត្រូវទៅបោះឆ្នោតជូនគណបក្សតាមគោលការណ៍ សមាជិកបក្សម្នាក់ ត្រូវបោះឆ្នោតជូនគណបក្សឱ្យបាន ១សន្លឹក បោះឱ្យត្រូវដើម្បីគណបក្សបានបន្តដឹកនាំប្រទេសរក្សាបាននូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ ឯកឧត្តមក៏បានជម្រុញដល់ភ្នាក់ងារគណបក្សត្រូវយកចិត្តទុកដាក់ និងធ្វើការប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រោះភ្នាក់ងារគណបក្សជាមនុស្សសំខាន់បំផុតដែលជាតំណាងឱ្យគណបក្សក្នុងថ្ងៃបោះឆ្នោត។

ឯកឧត្តមក៏បានជម្រុញដល់គណបក្សឃុំត្រូវបន្តចុះណែនាំដល់សមាជិកគណបក្សពីរបៀបគូសលើសន្លឹកឆ្នោត ហើយសមាជិកគណបក្សទាំងអស់ក៏ត្រូវស្វែងយល់ពីរបៀបគូសសន្លឹកឆ្នោតឱ្យបានច្បាស់ និងស្គាល់ពីទីតាំងរបស់គណបក្សនៅលើសន្លឹកឆ្នោតចៀសវាងគូសច្រលំ។

 

ជាចុងក្រោយឯកឧត្តមក៏បានរំលឹកពីសេចក្តីថ្លែងការណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ដែលផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនជូនកម្មករ និយោជិត មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទាំងប្រទេស ហើយដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនោះលុះត្រាតែប្រទេសមានសន្តិភាព ហើយមានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលអាចរក្សាសន្តិភាពនេះបាន។

 

បន្ទាប់មកឯកឧត្តមប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ បានបន្តទៅសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សនៅឃុំស្រង៉ែចំនួន ១,៥៦០នាក់បន្តទៀត។