ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បេក្ខជនតំណាងរាស្រ្តពេញសិទ្ធមណ្ឌុលតាកែវ ចុះផ្សព្វផ្សាយគោលនយោបាយដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅស្រុកបាទី


ព្រឹកថៃ្ងអាទិត្យ ៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព. ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨​ ឯកឧត្តម​បណ្ឌិត ជា វ៉ាន់ដេត បេក្ខជនតំណាងរាស្រ្តពេញសិទ្ធិមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុកបាទី ខេត្តតាកែវ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំពត់សរ ចំនួន ៥២០នាក់ មកពីភូមិពត់សរ និងភូមិខ្លាកូន ដើម្បីស្វែងរកសំលេងឆ្នោតគាំទ្រពីប្រជាពលរដ្ឋ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសវិធានការជាក់ស្តែងជាអាទិភាពមួយចំនួនដែល រាជរដ្ឋាភិបាលដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជាដាក់ចេញដើម្បីជម្រុញឲ្យអនុវត្តក្រោយពីទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដែលនិងផ្តល់អត្ថប្រយោជន៍ដល់កម្មករ និយោជិត មន្រ្តីរាជការនិងប្រជាពលរដ្ឋទូទាំងប្រទេស ។

ក្នុងឱកាសនោះបានការអញ្ជើញចូលរួមពី ឯកឧត្តម នួន បូផល ប្រធានក្រុមការងារចុះជួយ ឃុំពត់សរ និង លោកលោកស្រី គណៈអចិន្ត្រៃយ៍បក្សស្រុក ឃុំ សាខាបក្សភូមិ ផងដែរ។