ឯកឧត្តម សុខ ពុទ្ធិវុធ ជម្រុញឱ្យភ្នាក់ងារគណបក្សយកចិត្តទុកដាក់អនុវត្តតួនាទីខ្លួន ដើម្បីនាំមកនូវជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្ស


ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយចង្កោម៨ឃុំ បានជម្រុញដល់ភ្នាក់ងារគណបក្សក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ត្រូវយកចិត្តទុកដាក់ខ្ពស់អនុវត្តតួនាទីរបស់ខ្លួនឱ្យបានល្អបំផុត ប្រកបដោយការទទួលខុសត្រូវ ក្នុងពេលបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះដើម្បីនាំយកជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្ស ព្រោះថាមានតែភ្នាក់ងារគណបក្សនយោបាយនេះដែលដើរតួនាទីយ៉ាងសំខាន់ តំណាងឱ្យគណបក្ស ហើយអាចចូលក្នុងការិយាល័យបោះឆ្នោតទាំងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត សង្កេតមើលនូវដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ជាមួយគ្នានោះឯកឧត្តមក៏បាននែនាំនៅនីតិវិធី និងការងារមួយចំនួនជូនដល់ភ្នាក់ងារគណបក្សដើម្បីអនុវត្តផងដែរ។

ការថ្លែងបែបនេះគឺក្នុងពេលដែលឯកឧត្តមជួបសំណេះសំណាល ជាមួយភ្នាក់ងារគណបក្សទាំង ៣០នាក់ ក្នុងឃុំប្រាំបីមុំ បន្ទាប់ពីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សក្នុងភូមិដំណាក់រាជា ឃុំប្រាំបីមុំ នាព្រឹកថ្ងៃសៅរ៍ ០២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នៅស្នាក់ការគណបក្សឃុំប្រាំបីមុំ។