ឯកឧត្តម សុខ ពុទ្ធិវុធ ឧបត្ថម្ភថវិកាជួសជុលផ្លូវក្នុងឃុំព្រៃស្លឹក


ក្រោមការយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រទាំងស្រុងពីសំណាក់ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង បានផ្តល់ថវិកាសម្រាប់ជួសជុលផ្លូវលំនៅក្នុងឃុំព្រៃស្លឹក។ ក្នុងនោះក៏មានការចូលរួមជាកម្លាំងពីសំណាក់ក្រុមការងារចុះជួយឃុំព្រៃស្លឹក គណបក្សឃុំ និងបងប្អូនប្រជាពលរដ្ឋ បានរួមគ្នាឈូសឆាយ និងចាក់ដីដើម្បីជួសជុលផ្លូវលំនៅភូមិសង្ហា និងភូមិត្រពាំងអង្គ ឃុំព្រៃស្លឹករសៀលថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធស័ក ពស ២៥៦២ ត្រូវថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨ ដោយប្រើប្រាស់ដីសរុបចំនួន ២០ឡាន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រៃស្លឹក។

បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិទាំងពីរបានសម្តែងនូវការរីករាយយ៉ាងក្រៅលែងចំពោះការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម សុខ ពុទ្ធិវុធ និងបានចូលរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំឈូសឆាយ ជួសជុលផ្លូវមួយខ្សែដើម្បីបម្រើផលប្រយោជន៍រួមបានយ៉ាងល្អ។