ឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្ត្រខេត្តតាកែវ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋស្រុកគិរីវង់


នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់មានកិច្ចសហការជាមួយក្រុមការងារកណ្តាលចុះជួយស្រុកគិរីវង់ និង ក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំសោម ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងមានការចូលរួមពីក្រុមគ្រូពេទ្យរបស់ស្រុកគិរីវង់ បានចុះពិនិត្យ ព្យាបាល និង ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋ ចំនួន ០៧ ឃុំ រួមមាន ឃុំព្រះបាទជាន់ជុំ ឃុំគិរីចុងកោះ ឃុំភ្នំដិន ឃុំព្រៃអំពក ឃុំកំណប់ ឃុំអង្គប្រាសាទ និង ឃុំសោម សរុបចំនួន ៥២១១ នាក់ គិតត្រឹមម៉ោង១២ ថ្ងៃត្រង់ និងបានកើនឡើងជាបន្តបន្ទាប់ទៀតនៅពេលរសៀល។

កម្មវិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ សូកាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកគិរីវង់។ ឯកឧត្តមបានសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រកបដោយភាពសិ្នតស្នាល និងបានអំពាវនាវឱ្យប្រជាជនស្រុកគិរីវង់ អញ្ជើញទៅបោះឆ្នោត និង បោះជូនគណបក្សប្រជាជនកម្ពុជា លេខរៀង ទី២០។