ដោយពិនិត្យឃើញពីការប្រឈមនូវផលវិបាកជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋក្នុងឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ លោកសង់ ស៊ីណាវិទ្យ សហប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានថ្នាក់ឃុំស្មោង ដោយបានបញ្ជូនក្រុមការងារចុះសហការជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ ជួយរៀបចំ និងកាយប្រឡាយរៀបចំប្រព័ន្ធបង្ហូររំដោះទឹកភ្លៀងក្នុងភូមិស្មោង ដើម្បីសំរួលទឹកចេញពីភូមិអោយបានរួចរាល់នៅមុនរដូវភ្លៀងខាងមុខនេះ និងប្រព័ន្ធបង្ហូររំដោះទឹកភ្លៀងមានប្រវែងសរុបប្រមាណ២៥០ម៉ែត្រ។
ប្រជាពលរដ្ឋនៅក្នុងឃុំបានសម្តែងនូវអារម្មណ៍សប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ ដែលបានយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូន ព្រោះថាប្រឡាយបង្ហូរទឹកនេះមិនត្រឹមតែជួយមិនឱ្យលិចលង់ភូមិដ្ឋានរបស់ពួកគាត់ប៉ុណ្ណោះទេ វាថែមទាំងជួយទប់ស្កាត់កុំឱ្យខូចខាតផ្លូវថ្នល់នៅក្នុងមូលដ្ឋានរបស់គាត់។