រសៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១៨ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដឹកនាំដោយលោកជំទាវ នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខា និងសហការី បានចុះសួរសុខទុក្ខនិងនាំយក
អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យលកន្ត្រាក់ចំនួុន ១៥ គ្រួសារ ស្ថិតនៅឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវកាលពីល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ។
ក្នុងឱកាសនោះដែរលោកជំទាប្រធាន បានពាំនាំ
នូវប្រសាសន៌ផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល
សម្តេចតែតែងគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៌ពណ៍សម្បុរ ឫនិន្នាការ
នយោបាយអ្វីឡើយ។
លោកជំទាវបន្តថាកាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងដោយសារមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានពង្រីកសកម្មភាពរបស់ខ្លួនគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសង្គ្រោះឱ្យបានទាន់ពេលវេលាដល់ជនរងគ្រោះ និងជនងាយរងគ្រោះនានា ដោយពុំទុកនណាម្នាក់ចោលពុំអើពើឡើយ។
អំណោយដែលបានផ្តល់ជូនគ្រួុសារដែលរងគ្រោះធ្ងន់រួមមាន ៖ អង្ករ ២៥គីឡូក្រាម កន្ទេល១ មុង១ ភួយ១ សារុង១ ក្រម៉ា១ តង់ ១ និងថវិកាមួយចំនួន ។