ឯកឧត្តម ច័ន្ទ សារុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញគោរពវិញ្ញាណក្ខន្ធសមាជិកក្រុមប្រឹក្សាស្រុកត្រាំកក់


រសៀលថ្ងៃច័ន្ទ ៩កើត ខែពិសាខ ឆ្នាំច ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកត្រាំកក់ អមដំណើរដោយឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងអភិបាលស្រុក ក្រុមប្រឹក្សាស្រុក និងមន្ត្រីរាជការក្នុងស្រុកត្រាំកក់ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ លោក យន់ សឿន សមាជិកក្រុមប្រឹក្សាស្រុកត្រាំកក់ ដែលបានទទួលមរណៈភាពកាលពីថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ៣រសៀល ក្នុងជន្មាយុ ៧៦ឆ្នាំដោយរោគាពាធ ព្រមទាំងនាំយកបច្ច័យមួយចំនួននចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារសព។
ក្នុងឱកាសនោះឯកឧត្តម បានសំដែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត និងសោកស្តាយជាពន់ពេកចំពោះការបាត់បង់លោក យន់ សឿន ដែលជាស្វាមី ឪពុក ឪពុកក្មេក ជីតាដែលប្រកបដោយព្រហ្មវិហារធម៌ចំពោះកូនចៅ។ មិនតែប៉ុណ្ណោះការបាត់លោក យន់ សឿន គឺជាការបាត់បង់ដ៏ធំធេងមួយរបស់ប្រជាពលរដ្ឋស្រុកត្រាំកក់ ដែលក្នុងមួយជីវិតរបស់លោក បានលះបង់អស់កម្លាំងកាយចិត្តចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព កសាងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន យកចិត្តទុកដាក់ ដឹងពីសុខទុក្ខប្រជាពលរដ្ឋ និងខិតខំដោះស្រាយគ្រប់បញ្ហារបស់ពលរដ្ឋ។
ពេលនេះលោកបានឃ្លាតឆ្ងាយដោយលែងត្រឡប់ហើយ សូមឱ្យវត្ថុសក្តិសិទ្ធទាំងឡាយ ជួយឃុំគ្រងដួងវិញ្ញាណក្ខន្ធលោកអ៊ុំ បានកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
photo_2018-04-23_13-38-00
photo_2018-04-23_13-38-55
photo_2018-04-23_15-29-33
photo_2018-04-23_15-29-34
photo_2018-04-23_15-29-37
photo_2018-04-23_15-53-30