ឯកឧត្តម អ៊ូច ភា អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំទូទាំងស្រុកទ្រាំង


រសៀលថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សខេត្តបានអញ្ជើញសំណេះសំណាលជាមួយលោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ទាំង១៤ឃុំ មកពីគណបក្សប្រជាជនកម្ពុជាទូទាំងស្រុកទ្រាំង។
ក្រោយពីបានស្តាប់របាយការណ៍របស់លោកប្រធានគណៈកម្មាធិការគណបក្សស្រុករួចមកឯកឧត្តបានមានប្រសាសន៍លើកឡើងពីគោលបំណងដែលមកសំណេះសំណាលថ្ងៃនេះគឺដើម្បីបានស្គាល់គ្នាជាមួយអ៊ុំ ពូមីង ដែលជាថ្នាក់ដឹកនាំមូលដ្ឋាន និងស្វែងយល់ពីសភាពការណ៍នានានៅក្នុងមូលដ្ឋានជាពិសេសបញ្ហានានាដែលឃុំបានជួបប្រទះ ក៏ដូចជាបញ្ហាសតិអារម្មណ៍របស់ប្រជាពលរដ្ឋ ទុក្ខកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយជូនដល់បងប្អូនយើង។
ជាមួយគ្នានោះឯកឧត្តមប្រធានក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំគណបក្សស្រុក ឃុំ ត្រូវធ្វើយ៉ាងណាពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋដើម្បីស្វែងយល់ពីបញ្ហាប្រឈម កង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ហើយរួមគ្នាដោះស្រាយឱ្យបានឆាប និងមានប្រសិទ្ធិភាព ដើម្បីឱ្យបងប្អូនកាន់តែមានទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ ហើយបោះឆ្នោតគាំទ្រគណបក្សបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍកាន់តែខ្លាំងឡើងបន្តទៀត។
IMG_0429
IMG_0432
IMG_0433
IMG_0435
IMG_0437
IMG_0441