ព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ គណបក្សភូមិ និងបងប្អូនប្រជាការពារទូទាំងឃុំអង្គតាសោម ស្រុកត្រាំកក់ សរុប ២២៨នាក់។
ថ្លែងក្នុងឱកាសនោះឯកឧត្តម អ៊ូច ភា ថ្លែងអំណរគុណដល់ក្រុមប្រឹក្សា ឃុំ មេភូមិ អនុភូមិ ជាពិសេសបងប្អូនប្រជាការពារដែលបានចូលរួម យ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់នៅតាមភូមិ ឃុំរបស់ខ្លួន និងសូមបន្តចូលរួមឱ្យបានកាន់តែសកម្មថែមទៀត ជាពិសេសគឹចូលរួម អនុវត្តឱ្យមានប្រសិទ្ធិភាពនូវគោលនយោបាយភូមិ ឃុំមានសុវត្តិភាព របស់រាជរដ្ឋាភិបាល ក្តាប់ឱ្យបាននូវមុខសញ្ញាគ្រឿងញៀន និងល្បែង ស៊ីសងហើយរាយការណ៍ជូនសមត្ថកិច្ចដើម្បីចាត់វិធានការ។ ទន្ទឹមនឹងនោះឯកឧត្តមក៏បានជម្រុញភូមិ ឃុំ ត្រូវខិតខំពង្រឹងបន្ថែមនូវ ការផ្តល់សេវាសាធារណៈឱ្យដល់ទីតាំងផ្ទាល់របស់ប្រជាពលរដ្ឋ ជា ពិសេសគឺការធ្វើលិខិតអត្រានុកូលដ្ឋានត្រូវធ្វើភ្លាមៗ ហើយយកទៅជូន ដល់ផ្ទះរបស់ប្រជាពលរដ្ឋយើង។
បន្ថែមពីនោះឯកឧត្តមក៏បានជម្រុញដល់បងប្អូនប្រជាការពារ ចូលរួម សហការន៍ជាមួយប៉ូលីសចរាចរណ៍ សម្រួលការធ្វើចរាចរណ៍ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះដើម្បីជៀសវាងនូវការកកស្ទះចរាចរណ៍។