ឯកឧត្តមបណ្ឌិត ជា វណ្ណដេត ចុះជួបពិភាក្សាការងារ និង ពិនិត្យពីបរិស្ថានអនាម័យ សុវត្ថិភាពការងារនៅតាម រោងចក្រក្នុងស្រុកបាទី


នាព្រឹក ថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨ នេះឯកឧត្តមបណ្ឌិត ជា វណ្ណដេត តំណាងរាស្រ្តមណ្ឌលតាកែវ និងប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកបាទី បានចុះជួបពិភាក្សាការងារ និងពិនិត្យបរិស្ថានអនាម័យ សុវត្ថិភាពការងារ នៅតាមរោងចក្រក្នុងមូលដ្ឋានស្រុកបាទី ដូចជារោងចក្រ JD រោងចក្រ វិនតាយ និងរោងចក្រ សូឡាម៉ូដា។
ក្នុងឱកាសជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរោងចក្រទាំងនោះ ឧត្តមបណ្ឌិតអ្នកតំណាងរាស្ត្រ បានលើកឡើងពី ទំនាក់ទំនងជាមិត្តភាពយ៉ាងស្អិតរមួត រវាងកម្ពុជា ចិន និងបានជម្រាបជូនភាគីរោងចក្រពីស្ថេរភាពនយោបាយនៅកម្ពុជា ក៏ដូចគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ឱកាសវិនិយោគ ក៏ដូចជាគោល នយោបាយក្នុងការលើកម្ពស់សុវត្ថិភាព សុខមាលភាព និងជីវភាពកម្មករនិយោជិកផងដែរ។
ឯកឧត្តមតំណាងរាស្ត្រក៏បានជម្រុញផងដែរដល់ថៅកែ រោងចក្រសូមចូលរួមគោរពច្បាប់ការងារ ព្រមទាំងលើក ទឹកចិត្តដល់កម្មករ កម្មការី ជាពិសេសគិតគូរឱ្យបានខ្ពស់ សុវត្ថិភាពការងាររបស់បងប្អូនកម្មករ កម្មការិនី បរិស្ថាន អនាម័យនៅក្នុងរោងចក្រ សំដៅធ្វើយ៉ាងណាលើកកម្ពស់ បរិយាកាសការងារជូនបងប្អូនកម្មករ ព្រោះថាបើរោងចក្រ មានអនាម័យល្អ បរិយាកាសការងារល្អ សុខភាពរបស់បង ប្អូនកម្មករយើង ក៏បានរឹងម៉ាំ ដូច្នេះសង្វាក់ផលិតកម្មរបស់ រោងចក្រក៏ដំណើរការទៅដោយរលូនផងដែរ។
ជាការឆ្លើយតប តំណាងរោងចក្រទាំងអស់បានស្វាគមន៍ យ៉ាងកក់ក្តៅចំពោះប្រតិភូដែលដឹកនាំដោយឯកឧត្តម បណ្ឌិត និងបានឯកភាពទាំងស្រុងចំពោះអ្វីដែលឯកឧត្តម បានលើកឡើង ព្រមទាំងសន្យាថានឹងខិតខំលើកកម្ពស់ បរិស្ថាន អនាម័យ និងបរិយាកាសការងារនៅក្នុងរោងចក្រ ឱ្យបានល្អបំផុត។
photo_2018-04-04_12-39-26
photo_2018-04-04_12-39-49
photo_2018-04-04_12-41-30
photo_2018-04-04_12-41-32
photo_2018-04-04_12-41-37