សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ប្រកាសតែងតាំងប្រធាន អនុប្រធានកិត្តិយស ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខា និងប្រធាន អនុប្រធាន មន្ត្រីប្រចាំការ នៃក្រុមកាកបាទក្រហមឃុំ ក្នុងស្រុក សំរោង


ព្រឹកថ្ងៃ អង្គារ ៣រោជ ខែចេត្រ ឆ្នាំ រកា នព្វស័ក.ពស. ២៥៦១ ត្រូវ ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០១៨ លោកស្រី នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសតែងតាំង ប្រធាន អនុប្រធានកិត្តិយស ប្រធាន អនុប្រធានគណៈកម្មាធិការអនុសាខា និងប្រធាន អនុប្រធាន មន្ត្រីប្រចាំការ នៃក្រុមកាកបាទក្រហមឃុំ ក្នុងស្រុក សំរោង ខេត្តតាកែវ។
បន្ទាប់ ពីទទួលបានសេចក្តីសម្រេចដែលប្រគល់ជូនសមាជិ សមាជិការទាំងមូលពីសំណាក់លោកស្រីប្រធានគណៈកម្មាធិការសាខារួចមក លោកស្រី ប្រធានអនុសាខាបានឡើងប្តេជ្ញាចិត្ត បំរើការងារមនុស្សធម៌ឱ្យខាងតែបាន ដោយមិនបណ្តោយឱ្យប្រជាជនយើងណាម្នាក់ជួបការលំបាក ហើយមិនបានដឹងនោះឡើយ។
ក្នុងឱកាសនោះលោកស្រី ប្រធានគណៈកម្មាធិការសាខាបានមានប្រសាសន៍ជម្រាបជូនសមាជិកនៃអង្គពិធីទាំងមូលអំពីប្រវត្តិ និងបេសកកម្មរបស់កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំប្រកបដោយការយកចិត្តទុក្ខខ្ពស់របស់សម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់កាកបាទក្រហមកម្ពុជាដែលតែងតែយកចិត្តទុក្ខខ្ពស់ក្នុងការងារមនុស្សធម៌ ចាត់វិធានការចាំបាច់នានាដើម្បីជួយដល់ជនរងគ្រោះបានយ៉ាងទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនោះដែរលោកស្រីប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ផ្តាំផ្ញើរដល់សមាជិក សមាជិការដែលទើបប្រកាសតែងតាំងរួច ត្រូវបំពេញការងារមនុស្សធម៌ឱ្យបានល្អ ក្តាប់ឱ្យបាននូវពត៌មានជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងមូលដ្ឋាន ដើម្បីជួយប្រជាពលរដ្ឋរបស់យើង នៅពេលជួបគ្រោះមហន្តរាយជាយថាហេតុ ផ្សេងៗដោយមិនទុកនណាម្នាក់ចោលនោះឡើយ។
photo_2018-04-03_09-35-26
photo_2018-04-03_09-37-44
photo_2018-04-03_09-38-12
photo_2018-04-03_09-35-33