ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ អញ្ជើញចូលរួមបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលក្នុងខេត្តតាកែវប្រចាំឆ្នាំ២០១៧និងលើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០១៨


រសៀលថ្ងៃអង្គារ ០៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម អ៊ូច ភា អភិបាល ខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពីបិទសន្និបាតបូកសរុប លទ្ធផលការងារសុខាភិបាលឆ្នាំ២០១៧ និងទិសដៅការងារ ឆ្នាំ២០១៨ របស់មន្ទីរសុខាភិបាលខេត្តតាកែវ។
ក្រោយពីបានស្តាប់នូវរបាយការណ៍សន្និតបាតរបស់មន្ទីរសុខាភិបាលរួចមក ឯកឧត្តមអភិបាលខេត្ត បានសំដែងនូវការកោតសរសើរ ចំពោះលោកគ្រូ អ្នកគ្រូពេទ្យ និងមន្រ្តីរាជការបម្រើការងារក្នុងវិស័យ សុខាភិបាលរបស់ខេត្តតាកែវ ទាំងអស់ដែលបានខិតខំបម្រើសេវា សុខាភិបាលជូនប្រជាជាពលរដ្ឋ ជាពិសេសជួយព្យាបាលដល់ប្រជា ពលរដ្ឋក្រីក្រដោយឥតគិតថ្លៃក្នុងរយៈកាលកន្លងមក រហូតមកដល់ បច្ចុប្បន្ន។
ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើនូវ អនុសាសន៍ មួយចំនួនដល់មន្រ្តីសុខាភិបាលក្នុងខេត្តតាកែវ ត្រូវខិតខំទ្វេរដង ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋ ដោយឈរគោលការណ៍នៃ ក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ ជាពិសេស និងជាកាតព្វកិច្ច
ត្រូវជួយពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋក្រីក្រដោយពុំយកកម្រៃ និងមិនត្រូវមានការរើសអើងចំពោះអ្នកជម្ងឺងឡើយ ដើម្បីចូលរួម ទាំងអស់គ្នាក្នុងការធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវវិស័យសុខា ភិបាលរបស់ខេត្តតាកែវនិយាយដោយឡែក និងជារួមរបស់ប្រទេស ជាតិទាំងមូលស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។
29665199_214254462657112_7516081730647438459_o
29744426_214254705990421_7976962265676176488_o
29750113_214254542657104_6245242504835749129_o
29872426_214254362657122_9150606720413452635_o
30051596_214254315990460_2875368159965793276_o
photo_2018-04-03_20-36-47
photo_2018-04-03_20-39-23