ពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជន ចំនួន ៥៣២នាក់ ក្នុងស្រុកត្រាំកក់


ព្រឹកថ្ងៃអាទិត្យ ០៩កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន អគ្គមេបញ្ជាការងកងទ័ពជើងគោក សមាជិកអចិន្ត្រៃយ៍សមាគមន៍អតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការងកយុទ្ធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនបងប្អូនអតីតយុទ្ធជនក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ចំនួន ៥៣២នាក់។
ក្រោមពីបានស្តាប់នូវរបាយការណ៍របស់ប្រធានអនុសាខាសមាគមន៍អតីតយុទ្ធកម្ពុជា ស្រុកត្រាំកក់រួចមក ឯកឧត្តមគណៈអធិបតីក៏បានមានប្រសាសន៍ពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក និងគោរពស្រលាញ់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះបងប្អូនអតីតយុទ្ធជន។
ជាមួយនឹងការលើកដៃប្រណមសំពះអរគុណចំពោះបងប្អូនអតីតយុទ្ធជន ដែលបានលះបង់ដើម្បីជាតិមាតុភូមិយើង ឯកឧត្តមគណៈអធិបតីបានចាត់ទុកបងប្អូនអតីតយុទ្ធជនជាវីរជនដ៏ពិតប្រាកដរបស់ជាតិ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ដើម្បីជាតិ។ ឯកឧត្តមមានប្រសាសន៍បន្តថាប្រសិនបើគ្មានការចូលរួមចំណែកធ្វើពលីកម្មរបស់ អ៊ុំ ពូ មីង បងប្អូនទាំងអស់គ្នាទេ យើងទាំងអស់គ្មានពុំអាចមានថ្ងៃនេះទេ ហើយកម្ពុជាក៏ពុំមានថ្ងៃនេះដែ ទម្រាំប្រទេសយើងបានមកដល់ថ្ងៃនេះ ទម្រាំងកម្ពុជាយើងមានសុខសន្តិភាពមកដល់ពេលនេះគឺយើងលះបង់ច្រើនណាស់ ដូច្នេះយើងត្រូវរួមគ្នាការពារឱ្យបាននូវសន្តិភាពដែលរកបានដោយលំបាកនេះឱ្យបានជាដាច់ខាតទោះក្នុងតម្លៃណាក៏ដោយ មិនឱ្យកម្ពុជាត្រឡប់ធ្លាក់ទៅក្នុងភ្លើងសង្គ្រាមវិញបានឡើយ។
ក្នុងឱកាសនោះដែរឯកឧត្តមគណៈអធបតី ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំសមាគមន៍អតីតយុទ្ធជនខេត្តទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ តាមដានពីជីវភាពរបស់នៅរបស់បងប្អូនអតីតយុទ្ធជន ជួយអន្តរាគមន៍ភ្លាមៗឱ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាពនូវកង្វល់ និងសំណូមពរនានារបស់បងប្អូន។
១
២
៣
៤
៥
៦
៧
៨
៩
១០
១១
១២