ឯកឧត្តម ឡាយ វណ្ណៈ អញ្ជើញបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន ២០៣នាក់ នៅឃុំសំរោង ស្រុកត្រាំកក់


ឯកឧត្តម ឡាយ វណ្ណៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាចំនួន ២០៣នាក់ នៅឃុំសំរោង ស្រុកត្រាំកក់ ដែលជាអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សផ្សេងៗទៀតនារសៀលថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នាបរិវេណការិយាល័យគណបក្សឃុំសំរោង។
ក្រោយពីបានស្តាប់ការប្តេជ្ញាចិត្តរបស់សមាជិកថ្មីរួចមក ឯកឧត្តមបានថ្លែងស្វាគមន៍ និងថ្លែងអំណរគុណចំពោះការភ្ញាក់រលឹករបស់បងប្អូន ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលនេះបង្ញាញពីការរួបរួមគ្នារបស់មហាគ្រួសារខ្មែឬ ក្រោយពេលដែលបងប្អូនបានចាញ់បោកគោលនយោបាយប្រជាភិថុតរបស់ក្រុមអ្នកនយោបាយអគតិមួយក្តាប់តូចដែលតែងតែដើរបំភ្លៃ បំភ្លើស ញុះញង់ បំបែកបំបាក់សាមគ្គីជាតិខ្មែរ។ឯកឧត្តមបន្តថា តាមរយៈការវិលត្រឡប់របស់បងប្អូនមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បានន័យថាសន្តិភាពរបស់កម្ពុជាកាន់តែរឹងម៉ាំហើយ ហើយយើងនឹងរួមគ្នាការពារសន្តិភាពដែលមាននៅកម្ពុជានេះឱ្យខាងតែបានទោះក្នុងតម្លៃណាក៏ដោយ។
ឯកឧត្តមក៏បានផ្តាំផ្ញើរ បងប្អូនសូមចូលរួមធ្វើជាគំរូនៃការបង្រួបបង្រួមជាតិ ព្រោះថាគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលតែងតែដឹកនាំ និងបំផុសគំនិតបង្រួបបង្រួមជាតិតាំងពីដើមរៀងមក ហើយថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគឺជាថ្នាក់ដឹកនាំគំរូដែលមានសាមគ្គីភាពផ្ទៃក្នុងបានយ៉ាងល្អ ហើយតែងតែនៅជាមួយប្រជាពលរដ្ឋ យកចិត្តទុកដាក់ជួយប្រជាពលរដ្ឋ ខិតខំអភិវឌ្ឍន៍ប្រទេសដើម្បីប្រជាពលរដ្ឋ។
IMG_4981
IMG_4982
IMG_4980
IMG_4978
IMG_4976
IMG_5015
IMG_5000