ឯកឧត្តម ឡាយ វណ្ណៈ និងលោកជំទាវ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណៈទុក្ខចំពោះក្រុមគ្រួសារសពលោកមេឃុំពន្លៃ ស្រុកអង្គរបូរី


ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងលោកជំទាវ នារសៀលថ្ងៃព្រហស្បតិ៍ ០៧រោច ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ បានដឹកនាំមន្ត្រីរាជការ អញ្ជើញគោរពវិញ្ញាណក្ខន្ធ សពលោកអ៊ុំ អោក លាប មេឃុំពន្លៃ ស្រុកអង្គរបូរី ដែលបានទទួលមរណៈភាពកាលពីថ្ងៃពុធ ទី០៩ ខែមីនា ឆ្នាំ២០១៨ ដោយរោគាពាធ ព្រមទាំងបានពាំនាំនូវបច្ច័យរបស់ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមរំលែកមរណៈចំពោះក្រុមគ្រួសារសព។
ឯកឧត្តមមានប្រសាសន៍ថាលោកអ៊ុំ អោក លាប គឺជាមេឃុំដ៏ល្អប្រពៃម្នាក់ដែលតែងតែខិតខំអស់កម្លាំងកាយចិត្ត បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន យកចិត្តទុកដាក់ ដឹងពីសុខទុក្ខប្រជាពលរដ្ឋ និងខិតខំដោះស្រាយគ្រប់បញ្ហារបស់ពលរដ្ឋ។ មរណៈភាពរបស់លោកអ៊ុំ គឺជាការបាត់បង់មេឃុំដ៏ឆ្នើមមួយរូប ហើយក៏ជាការបាត់បង់អ្នកមប្រើដ៏ស្មោះត្រង់ម្នាក់របស់ប្រជាពលរដ្ឋក្នុងឃុំពន្លៃផងដែរ។
ពេលនេះលោកអ៊ុំបានឃ្លាតឆ្ងាយដោយលែងត្រឡប់ហើយ សូមឱ្យវត្ថុសក្តិសិទ្ធទាំងឡាយ ជួយឃុំគ្រងដួងវិញ្ញាណក្ខន្ធលោកអ៊ុំ បានកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
28782616_591861841154781_1488114472465587465_n
28782692_591862201154745_7307877531501339716_n
IMG_20180308_124353
IMG_20180308_124518
IMG_20180308_124548
IMG_20180308_124643
IMG_20180308_125108
IMG_20180308_130249