ព្រឹកថ្ងៃអង្គារ ០៥រោច ខែផល្គុន ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានចុះសំណេះសំណាលជាមួយជាមួយអាជ្ញាធរភូមិ ឃុំ ក្នុងឃុំជំរះពេន និងឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង នៅតាមសាលាឃុំនីមួយៗ។
ក្នុងឱកាសនោះឯកឧត្តម ឡាយ វណ្ណៈ បានជម្រុញដល់អាជ្ញាធរភូមិ ឃុំ ទាំងអស់ត្រូវចុះជួបប្រជាពលរដ្ឋឱ្យបានទ្វេដង ត្រូវបង្កើនការយកចិត្តទុក្ខដាក់ជាមួយប្រជាពលរដ្ឋ ដើម្បីដឹងសុខទុក្ខ កង្វល់នានារបស់ប្រជាពលរដ្ឋ ហើយធ្វើការដោះស្រាយជាបន្ទាន់ ប្រសិនបើពុំមានលទ្ធភាពដោះស្រាយបានទេត្រូវធ្វើរបាយការណ៍មកលើដើម្បីចាត់វិធានការដោះស្រាយជូនប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយឡើង។
បន្ថែមពីនោះឯកឧត្តមក៏បានជម្រុញដល់អាជ្ញាធរភូមិ ឃុំទាំងអស់ខិតខំបង្រួបបង្រួមគ្នា សាមគ្គីគ្នានៅក្នុងមហាគ្រួសារខ្មែរ ជាពិសេសបងប្អូនដែលជ្រុលចាញ់បោកនយោបាយប្រជាភិថុត របស់ក្រុមប្រឆាំងអគតិដែលតែងតែដើរញុះញង់ឱ្យខ្មែរបែកបាក់គ្នា សំដៅធ្វើយ៉ាងណារួមគ្នាកសាង អភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចំរើន ទាក់ទាញសមានចិត្តប្រជាពលរដ្ឋឱ្យជឿជាក់ និងមានភាពកក់ក្តៅកាន់តែខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា ។