ឯកឧត្តម ឡាយ វណ្ណៈ ចុះសំណេះសំណាលជាមួយគណបក្សភូមិ មេភូមិ គណបក្សឃុំ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំចំប៉ី និងឃុំដូង ក្នុងស្រុកបាទី


រសៀលថ្ងៃច័ន្ទ ១២រោច ខែមាឃ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៨ ឯកឧត្តម ឡាយ វណ្ណៈ សមាជិគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ បានចុះសំណេះសំណាលជាមួយគណបក្សភូមិ មេភូមិ គណបក្សឃុំ ក្រុមការងារថ្នាក់ស្រុកចុះជួយឃុំចំប៉ី និងឃុំដូង ក្នុងស្រុកបាទី ខេត្តតាកែវ នៅតាមស្នាក់ការគណបក្សនៃឃុំនីមួយៗ។
ក្នុងឱកាសនោះឯកឧត្តម ឡាយ វណ្ណៈ បានជម្រុញដល់គណបក្សភូមិ ឃុំ ទាំងអស់ត្រូវចុះជួបប្រជាពលរដ្ឋឱ្យបានទ្វេដង ត្រូវបង្កើនការយកចិត្តទុក្ខដាក់ជាមួយប្រជាពលរដ្ឋ ដើម្បីដឹងសុខទុក្ខ កង្វល់នានារបស់ប្រជាពលរដ្ឋ ហើយធ្វើការដោះស្រាយជាបន្ទាន់ ប្រសិនបើពុំមានលទ្ធភាពដោះស្រាយបានទេត្រូវធ្វើរបាយការណ៍មកលើដើម្បីចាត់វិធានការដោះស្រាយជូនប្រជាពលរដ្ឋ។
បន្ថែមពីនោះឯកឧត្តមក៏បានជម្រុញដល់ភូមិ ឃុំទាំងអស់ខិតខំបង្រួបបង្រួមគ្នា សាមគ្គីគ្នានៅក្នុងមហាគ្រួសារខ្មែរ ជាពិសេសបងប្អូនដែលជ្រុលចាញ់បោកនយោបាយប្រជាភិថុត របស់ក្រុមប្រឆាំងអគតិដែលតែងតែដើរញុះញង់ឱ្យខ្មែរបែកបាក់គ្នា សំដៅធ្វើយ៉ាងណារួមគ្នាកសាង អភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចំរើន ទាក់ទាញសមានចិត្តប្រជាពលរដ្ឋម្ចាស់ឆ្នោតបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសកម្ពុជានៅឆ្នាំ២០១៨ និងអាណត្តិក្រោយៗទៀត។
IMG_4093
IMG_4102
IMG_4113
IMG_4120
IMG_4124
IMG_4136