ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការចំនួន ៣៨៥នាក់ក្នុងស្រុកបាទី


ព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានអញ្ជើញជួបសំណេះសំណាលមន្ត្រីរាជការក្នុងស្រុកបាទី ដើម្បីសួរសុខទុក្ខ ព្រមទាំងថ្លែងអំណរគុណមន្ត្រីទាំងអស់ដែលខិតខំមប្រើប្រជាពលរដ្ឋក្នុងឆ្នាំកន្លងមក និងពង្រឹងបន្ថែមការផ្តល់សេវាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
ឯកឧត្តមបានផ្តាំផ្ញើថ្នាក់ដឹកនាំនៅក្នុងស្រុកត្រូវចាត់ទុកមន្ត្រីក្រោមឱវាទរបស់ខ្លួនប្រៀបដូចជាក្រុមគ្រួសារ ត្រូវចេះសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក ហើយមន្ត្រីរាជការទាំងអស់ក៏ត្រូវចាត់ទុកប្រជាពលរដ្ឋដូចជាក្រុមគ្រួសារ ត្រូវចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅជាមួយប្រជាពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខប្រជាពលរដ្ឋ ក្តាប់ឱ្យបាននូវតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ និងត្រូវជួយអន្តរាគមន៍ភ្លាមៗដោះស្រាយនូវបញ្ហា និងកង្វល់របស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយមិនប្រកាន់និន្នាការនយោបាយឡើង ហើយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានអារម្មណ៍កក់ក្តៅជាមួយយើង។
IMG_2509
IMG_2512
IMG_2513
IMG_2516
IMG_2528
IMG_2540
IMG_2541
IMG_2542