ឯកឧត្តម ឡាយ វណ្ណៈ ជួបសំណេះសំណាលជាមួយអតីតសមាជិកក្រុមប្រឹក្សាក្រុង ឃុំ សង្កាត់ និងបេក្ខជនក្រុមប្រឹក្សារបស់អតីតគណបក្សសង្គ្រោះជាតិ


ឯកឧត្តម ឡាយ វណ្ណៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ នារសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរកា ព. ស២៥៦១ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅសាលប្រជុំគណបក្សខេត្ត បានជួបសំណេះសំណាលជាមួយអតីតសមាជិកក្រុមប្រឹក្សាក្រុង ឃុំ សង្កាត់ និងបេក្ខជនក្រុមប្រឹក្សារបស់អតីតគណបក្សសង្គ្រោះជាតិចំនួន ១៥១រូបដែលចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាក្រោយពេលតុលាការចេញសាលដីការំលាយគណបក្សសង្គ្រោះជាតិ។
នាឱកាសនោះឯកឧត្តមប្រធានគណបក្សខេត្តបានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនដែល បានមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ និងកោតសរសើរនូវឆន្ទះ និងឧត្តមគតិរបស់បងប្អូន ដែលចង់បម្រើប្រជារាស្ត្រ និងប្រទេសជាតិយ៉ាងពិតប្រាកដ ហើយការចូលរួមនេះក៏បង្ហាញពីការរួបរួមរវាងគ្នារវាងខ្មែរនិងខ្មែរផងដែរ។
ឯកឧត្តមបន្តថាមានតែសន្តិភាព សាមគ្គីភាព និងឯកភាពជាតិទេទើបប្រទេសរបស់យើងរីកចំរើនទៅមុខដូចបណ្តាប្រទេសជឿនលឿនដទៃទៀតដូច្នេះយើងត្រូវតែរក្សាឱ្យបានជាដាច់ខាត ហើយការពារឱ្យបាននូវចលនាញុះញង់ បាតុកម្មខុសច្បាប់ ជាពិសេសគឺចលនាបដិវត្តពណ៌ដែលនាំឱ្យប្រទេសជាតិអស្ថេរភាពឡើយ។
ជាចុងក្រោយឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់ដែលមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីមានឱកាសបម្រើរាស្ត្រពិតប្រាកដ ហើយនិងបានប្តេជ្ញារួមគ្នាអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យកាន់តែជឿនលឿនទៅមុខក្រោមម្លប់សន្តិភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។IMG_1598
IMG_1599
IMG_1600
IMG_1601
IMG_1602
IMG_1604
IMG_1606
IMG_1607
IMG_1611