ឯកឧត្តម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ខេត្តតាកែវ នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅឯកំពង់ផែស្វយ័តរាជធានីភ្នំពេញ បានមកជួបក្រុមកីឡាករ ទូកងតាកែវទ្រាំងសុខសែនជ័យ និងផ្តល់ អំណោយជាថវិកា ៦លានរៀលសំរាប់ជារង្វាន់ដែលក្រុមកីឡាករទទួលបានជ័យជំនះលេីការប្រកួត៥លេីក រួមជាមួយសំភារះនិងភេសជ្ជ:មួយចំនួនផងដែរ។
ឯកឧត្តម បានកោតសរសេីរ និងថ្លែងអំណរគុណក្រុមកីឡាករនិងក្រុមការងារដែលបានខិតខំទាំងកំលាំងកាយចិត្តដេីម្បីជ័យជំនះ ជាកិត្តិយសដល់ខេត្តតាកែវយេីង ហេីយក៏បានជូនពរ សូមអោយធ្វេីដំណេីរត្រលប់ទៅវិញប្រកបដោយសុខសុវត្ថភាព។