ឯកឧត្តម សុខ ពុទ្ធិវុធ ចុះសំណេះសំណាលជាមួយកីឡាករអុំទូក តាកែវទ្រាំងសុខសែនជ័យ


រសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅ កំពង់ផែស្វយ័តរាជធានីភ្នំពេញ ឯកឧត្តម សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងជា អនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង ខេត្តតាកែវ លោក អ៊ុន វណ្ណា អភិបាលរងខេត្តតាកែវ និងក្រុមការងារ បានជួបសំណេះសំណាល ដើម្បីលើកទឹកចិត្តដល់ ក្រុមកីឡាករទូក ង តាកែវទ្រាំងសុខសែនជ័យ របស់ខេត្តតាកែវ។
ក្នុងនោះឯកឧត្តម សុខ ពុទ្ធិវុធ បានពាំនាំនូវការលើកទឹកចិត្តដល់កីឡាករទាំងអស់ពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន រដ្ឋមន្ត្រីស្តីទីនៃទីស្តីការគណៈរដ្ឋមន្ត្រី ដោយឧបត្ថម្ភទឹកប្រាក់ ១លានរាល់ពេលឈ្នះមួយជើង ឬ៣លានរៀលប្រសិនបើឈ្នះទាំង ២ជើងក្នុងមួយថ្ងៃ ដោយឡែកឯកឧត្តម សុខ ពុទ្ធិវុធ ក៏នឹងឧបត្ថម្ភទឹកប្រាក់ចំនួន ១លានរៀល រាល់ពេលអុំឈ្នះ១លើកៗ ដល់កីឡាករទូក ង តាកែវទ្រាំងសុខសែនជ័យ ជាមួយគ្នានោះផងដែរឯកឧត្តមបានផ្តាំផ្ញើដល់កីឡាករ ទាំងអស់ ឲ្យថែទាំសុខភាពអោយបានល្អ និងខិតខំយកជ័យជំនះលើការប្រកួត ជាកិត្តិយសជូនដល់ខេត្តតាកែវទាំងមូល។photo_2017-11-01_16-19-28
photo_2017-11-01_16-19-37
photo_2017-11-01_16-19-42
photo_2017-11-01_16-19-46
photo_2017-11-01_16-19-51
photo_2017-11-01_16-19-58