ឯកឧត្តម ឡាយ វណ្ណៈ និងឯកឧត្តម មាស ឡាំង អញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាល អភិបាលរងស្រុកសំរោង


ព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ឯកឧត្តម មាស ឡាំង សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាល អភិបាលរងស្រុកសំរោង ដោយលោក កេត ម៉ៅ ពីអភិបាលស្រុកទ្រាំង មកជាអភិបាលស្រុកសំរោង ជំនួសលោក ញ៉ែម ស្រស់ ដែលត្រូវទៅកាន់តំណែងជាអភិបាលស្រុកព្រៃកប្បាស លោក ប៊ុន គឹមហុង អភិបាលរងស្រុបូរីជលសារ និងលោក ទុយ គឹមស្រៀង អភិបាលរងស្រុកព្រៃកប្បាស មកជាអភិបាលរងស្រុកសំរោង ។
ក្រោយពីបានស្តាប់នូវការប្តេជ្ញាចិត្តរបស់លោកអភិបាលស្រុកថ្មីរួចមក ឯកឧត្តមអភិបាលខេត្តបានអបអរសាទចំពោះលោក លោកស្រីជាអភិបាល អភិបាលរងស្រុកថ្មីដែលទើបតែត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង និងបានលើកសរសើរដល់អាជ្ញធរស្រុកដែលបានខិតខំបម្រើប្រជាពលរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនបានល្អ។ ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើរលោក លោកស្រីជាអភិបាល អភិបាលរងស្រុកថ្មី ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនដោយប្រកាន់យកនូវគោលការណ៍៣គឺ ធ្វើឱ្យល្អ ធ្វើឱ្យលឿន និងធ្វើឱ្យមានតម្លាភាព។
ឯកឧត្តមបន្តថា ក្នុងនាមជាថ្នាក់ដឹកនាំត្រូវស្រលាញ់ប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅក្រោមឱវាទរបស់ខ្លួនឱ្យដូចជាក្រុមគ្រួសាររបស់ខ្លួន ត្រូវតាំងខ្លួនជាអ្នកមប្រើដ៏ស្មោះត្រង់របស់ប្រជារាស្ត្រ មិនត្រូវតាំងខ្លួនជាចៅហ្វាយរបស់រាស្ត្រឡើយ ហើយត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ ចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដើម្បីក្តាប់បាននូវកង្វល់ សំណូមពរ និងបញ្ហាប្រឈមនានារបស់ពួកគាត់ងាយស្រួលក្នុងការចាត់វិធានការដោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធិភាព។ បន្ថែមពីនោះត្រូវខិតខំរក្សាឱ្យបាននូវសន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ទប់ស្កាត់ឱ្យបាននូវគោលបំណងណាមួយបង្កឱ្យមានអស្ថេរភាព ជាពិសេសគឺទប់ស្កាត់ឱ្យនូវគោលបំណងធ្វើបដិវត្តន៍ព័ណ៌ទោះក្នុងតម្លៃណាក៏ដោយ។
IMG_8508
IMG_8510
IMG_8512
IMG_8514
IMG_8516
IMG_8518