ឯកឧត្តម ស្រី​ បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្ស និងប្រជាពលរដ្ឋ គោរពវិញាណក្ខន្ធព្រះបរមរតនកោដ្ឋ


ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ស្រី​ បេន ប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តម ស្រី​ បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងសិស្សានុសិស្ស និងប្រជាពលរដ្ឋ គោរពវិញាណក្ខន្ធព្រះបរមរតនកោដ្ឋ និងសូត្រមន្ត បង្សកូល រាប់បាតដើម្បីឧទ្ទិសកុសលថ្វាយដល់ដួងព្រះវិញាណក្ខន្ធរបស់ព្រះអង្គ។
ឯកឧត្តម ឡាយ វណ្ណៈ បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា ព្រះបរមរតនកោដ្ឋគឺជាព្រះមហាក្សត្រដ៏ឆ្នើមមួយអង្គរបស់ខ្មែរ ព្រះអង្គបានបន្សល់ទុកនូវស្នាព្រះហស្ថយ៉ាងច្រើនដល់ប្រជារាស្ត្ររបស់ទ្រង់។ ព្រះអង្គមានព្រះរាជតួនាទីយ៉ាងសំខាន់ក្នុងដណ្តើមឯករាជ្យពីអាណានិគមបារាំង និងកសាង ជាតិឱ្យរីកចម្រើននៅក្នុងសម័យសង្គមរាស្ត្រនិយម។ មិនតែប៉ុណ្ណោះព្រះអង្គក៏ជាតួអង្គយ៉ាងសំខាន់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្ថាបនាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាការបើកទំព័រប្រវត្តិសាស្រ្តថ្មី និងបានផ្តល់ក្តីសង្ឃឹមដល់ប្រជាជនកម្ពុជាក្នុងការទទួលបានមកវិញ នូវសុខសន្តិភាព និងកសាងឡើងវិញនូវខឿនសេដ្ឋកិច្ច និង លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីបានបំផ្លិចបំផ្លាញដោយសង្គ្រាមស៊ីវិលជិតពីរទសវត្សរ៍រួច មក។
កូន ចៅ ចៅទួត ចៅលួត ពិតជាចងចាំមិនអាចបំភ្លេចបាននូវ ព្រះរាជសកម្មភាពដ៏ឧត្ដុងឧត្ដមថ្លៃថ្លាបំផុតរបស់ ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ៕
IMG_8400
IMG_8401
IMG_8403
IMG_8404
IMG_8406
IMG_8409
IMG_8420