ព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម ឡាយ វណ្ណៈ អភិបាល ខេត្តតាកែវ អមដំណើរដោយលោកស្រី នូ សុវណ្ណនី ប្រធានសាខា កាកបាទក្រហមកម្ពុជាខេត្តតាកែវ បានអញ្ជើញសួរសុខទុក្ខ និងនាំ យកថវិកា សម្ភារមួយចំនួនលោក ផេង ភុន អភិបាលរងស្រុក កោះអណ្តែតដែលកំពុងមានជំងឺហើយសម្រាកព្យាបាលនៅ គេហដ្ឋានក្នុងស្រុកកោះអណ្តែត។
ឯកឧត្តមអភិបាលខេត្តបានណែនាំដល់លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក ត្រូវរៀបចំបញ្ជូនគាត់ទៅព្យបាលនៅក្រៅ ប្រទេសដើម្បីពិនិត្យព្យាបាលឱ្យបានដិតដល់ ហើយឯកឧត្តមនឹង ជួយឧត្ថម្ភបន្ថែមទៀតទៅតាមលទ្ធភាព។ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់លោកអភិបាលរងស្រុកត្រូវខិតខំថែរក្សាសុខភាពឱ្យបានល្អ ជាពិសេសត្រូវពិសារថ្នាំឱ្យបាន ទៀងទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងសូមជូនពរលោកឆាប់ជា សះស្បើយពីជំងឺដើម្បីចូលរួមចំណែកក្នុងការកសាង អភិវឌ្ឍ ប្រទេសជាតិក៏ដូចជាមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែរីកចំរើន។
ឯកឧត្តមបន្តថានេះជាវប្បធម៌នៃការយកចិត្តទុកដាក់ជួយគ្នាទៅវិញទៅមកនៅក្នុងជួរមន្ត្រីរាជការទូទាំងខេត្ត ហើយថ្នាក់ដឹកនាំខេត្ត តែងតែចាត់ទុកមន្ត្រីរាជការទាំងអស់ ដូចជាក្រុមគ្រួសាររបស់ខ្លួន ហើយពាក្យថាគ្រួសារនេះគឺមិនទុកអ្នកណាម្នាក់ចោលឡើយ គឺ ត្រូវតែយកចិត្តទុកដាក់ចុះជួយដោះស្រាយបញ្ហាគ្នាទៅវិញទៅមក។