ឯកឧត្តម ឡាយ វណ្ណ: អភិបាលខេត្តតាកែវ ជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា ធ្វើការតែងតាំងបំពេញមុខដំណែងដែលនៅទំនេរទាំងអស់ ឱ្យបានត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព


ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរ ប្រធាន អនុប្រធានការិយាល័យជំនាញ ប្រធាន អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុកទូទាំងខេត្ត នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នេះឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរត្រូវធ្វើការ ពិនិត្យវាយតម្លៃ និងស្នើតែងតាំងមន្ត្រីរបស់ខ្លួនបំពេញឱ្យបានគ្រប់មុខដំណែងដែលនៅទំនេរ ហើយការតែងតាំងនេះត្រូវពិនិត្យឱ្យបានម៉ត់ចត់ ធ្វើយ៉ាងណាធានាឱ្យបាននូវភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាព ។
ក្នុងឱកាសនេះដែរឯកឧត្តមអភិបាលខេត្តក៏បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរអប់រំទាំងអស់ដែលបានខិតខំបំពេញបានយ៉ាងល្អក្នុងការចូលរួមជម្រុញគោលនយោបាយកំណែរទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធិភាព។
ជាចុងក្រោយឯកឧត្តមក៏បានផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំមន្ទីរទាំងអស់ត្រូវយកចិត្តទុកដាក់់ចំពោះមន្ត្រីក្រោមឱវាទរបស់ខ្លួន ហើយត្រូវចាត់ទុកមន្ត្រីទាំងអស់ឱ្យដូចជាក្រុមគ្រួសាររបស់ខ្លួន ហើយត្រូវរាយការណ៍ជាបន្ទាន់ប្រសិនបើមន្ត្រីណាជួបបញ្ហាលំបាក ខ្វះខាតឬមានជំងឺផ្សេងៗដើម្បីឱ្យថ្នាក់ដឹកនាំបានចុះទៅសួរសុខទុក្ខ និងជួយដោះស្រាយបញ្ហាជូនពួកគាត់។
IMG_6959
IMG_6964
IMG_6966
IMG_6973
IMG_6974
IMG_6976