ឯកឧត្តម ឆាន ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០


ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម ឆាន ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ នៅសាលប្រជុំទីចាត់ការផែនការ និងវិនិយោគសាលាខេត្តតាកែវ ដោយមានការចូលរួមពីឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។
ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនេះមានគោលបំណងចែករំលែកនូវខ្លឹមសារសំខាន់ៗរបស់គោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ដល់អ្នកដែលមានចំណែកពាក់ព័ន្ធទាំងអស់ឱ្យកាន់តែយល់ដឹងទូលំទូលាយអំពីបញ្ហាប្រជាជន និងការអភិវឌ្ឍ ព្រមទាំងស្វែងយល់អំពីការចូលរួមចំណែករបស់វិស័យពាក់ពន្ធក្នុងការអនុវត្តគោលនយោបាយជាតិប្រជាជន ដើម្បីជម្រុញល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច។
គោលនយោបាយជាតិប្រជាជននេះ គឺជាផែនទីបង្ហាញផ្លូវមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងគ្របដណ្តប់លើគ្រប់វិស័យ នៅក្នុងក្របខ័ណ្ឌរួមនៃគោលនយោបាយអភិវឌ្ឍន៍ជាតិ ក្នុងនោះរួមមានយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨។
21106313_1111406402326372_5015624980853186300_n
21150418_1111406325659713_4093995749428827992_n
IMG_6801
IMG_6855