នៅក្នុងពិធីចែកអង្ករជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រប្រភេទក្រ១ ចំនួន ៧៥៤គ្រួសារ ក្នុងក្រុងដូនកែវនារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៧នេះ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានជម្រាបជូនបងប្អូនថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបូជាស្ទើរតែមួយជីវិតរបស់លោកដើម្បីសេចក្តីសុខរបស់បងប្អូន ដើម្បីប្រទេសជាតិសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ ហើយទោះបីជាមានការលំបាក សុខស្រួលក៏សម្តេច ក៏ដូចជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងតែនៅរួមសុខ រួមទុក្ខជាមួយបងប្អូន មិនបោះបង់បងប្អូនឡើយ។
ក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្តក៏បានស្នើសុំការយោគយល់អភ័យទោសពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រសិនបើមន្ត្រីនៅមូលដ្ឋានធ្វើឱ្យមានការថ្នាំងថ្នាក់ ពីព្រោះថាអ្នកធ្វើរមែងតែងតែមានកំហុសខ្លះជៀសមិនផុតឡើយ មានតែអ្នកមិនធ្វើសោះហើយចាំតែនិយាយទេដែលមិនចេះខុស។
ឯកឧត្តមបន្តថា ប្រសិនបើមានមន្ត្រីណាមប្រើប្រជាពលរដ្ឋមិនបានល្អ ធ្វើឱ្យបងប្អូនមានការថ្នាំងថ្នាក់បងប្អូនអាចឡើងមកជួបឯកឧត្តមផ្ទាល់ដើម្បីរាយការណ៍ ហើយឯកឧត្តមនឹងចាត់វិធានការណែនាំដល់មន្ត្រីនោះ។