អាជីវករលក់ដូរនៅតាមចិញ្ចើមផ្លូវ នៅផ្សារកំពង់ជ្រៃទទួលបានតូបលក់ដូរដោយឥតគិតថ្លៃដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន


ក្រោយពីមានការផ្សព្វផ្សាយជូនដំណឹងជាសាធារណៈ អស់រយះពេល ០៣ថ្ងៃ(ថ្ងៃទី១៥ដល់១៧ ខែសីហា ឆ្នាំ២០១៧) និងមានកិច្ចសម្របសម្រួលពីគណ:កម្មការទទួលបន្ទុកផ្សារ និងអាជ្ញាធរមូលដ្ឋានរួចមក បងប្អូនប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរតាមចិញ្ចើមផ្លូវនៅផ្សារកំពង់ជ្រៃ និងប្រជាពលរដ្ឋស្ថិតក្នុងឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ បានដាក់ពាក្យស្នើសុំលក់ដូរ និងផ្លាស់ប្តូរពីទីតាំងចាស់ ហើយចូលទៅលក់ដូរនៅក្នុងផ្សារកំពង់ជ្រៃថ្មី ដោយទទួលបានតូបដោយឥតគិតថ្លៃដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
តូបដែលផ្តល់ជូនបងប្អូនអាជីវករក្នុងផ្សារកំពង់ជ្រៃថ្មីនេះមានចំនួន ២០១តូប នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ គណ:កម្មការថ្នាក់ខេត្តបែងចែកតូបលក់ដូរក្នុងផ្សារកំពង់ជ្រៃថ្មីបានរៀបចំពិធីចាប់ឆ្នោតតូបលក់ដូរជូនបងប្អូនអាជីវករ និងប្រជាពលរដ្ឋរស់នៅឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ប្រកបដោយតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ បំផុតដោយបងប្អូនបានឡើងមកចាប់ឆ្នោតយកលេខតូបដោយខ្លួនឯងដោយផ្ទាល់នៅចំពោះមុខលោក យស ណាស៊ី អភិបាលរងខេត្តតាកែវ និងជាប្រធានគណៈកម្មាការផ្សារ អាជ្ញាធរមូលដ្ឋាន និងសមាជិកគណ:កម្មការទាំងអស់។
ដោយឡែកបងប្អូនអាជីករដែលទើបទទួលបានតូបថ្មីទាំងអស់ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គណ:កម្មការថ្នាក់ខេត្ត និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត ដែលបានប្រគល់តូបដល់ពួកគាត់បានលក់ដូរតកូនតចៅដោយឥគិតថ្លៃ ។

សូមបញ្ជាក់ថាការលក់ដូរតាមចញ្ចើមថ្នល់នៅផ្សារកំពង់ជ្រៃនេះបានបង្កនូវការកកស្ទះចរាចរយ៉ាងខ្លាំងនៅតាមបណ្តោយផ្លូវនេះ ជាពិសេសវាបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋថែមទៀតផង។
photo_2017-08-19_08-28-05 photo_2017-08-19_08-28-38 photo_2017-08-19_08-28-49 photo_2017-08-19_08-28-54 photo_2017-08-19_08-29-08 photo_2017-08-19_08-29-19