ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ប្រាប់ក្រុមប្រឹក្សាឃុំ មេភូមិ ក្នុងស្រុកអង្គរបូរី ត្រូវចុះតាមខ្នងផ្ទះ ដើម្បីផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋ ហើយកុំខ្លាចការតិះទៀនរបស់ពលរដ្ឋ


ក្នុងឱកាសចុះសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិទូទាំងស្រុកអង្គរបូរីនាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានផ្តាំផ្ញើរដល់ ត្រូវខិតខំកសាងអំពើល្អ ទន់ភ្លន់ជាមួយប្រជាពលរដ្ឋ ហើយត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសត្រូវចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋដើម្បីដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ផ្សារភ្ជាប់ឱ្យបានស្អិតរមួតរវាងថ្នាក់ដឹកនាំជាមួយប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តក៏បានជម្រុញដល់ភូមិ ឃុំទាំងអស់ត្រូវឧស្សាហ៍ធ្វើវេទិកាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋមានឱកាសសំដែងមតិ លើកឡើងពីកង្វល់របស់ខ្លួន ត្រូវប្រឈមមុខដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពបំផុត ហើយកុំខ្លាចនូវពាក្យតិះទៀនរបស់ប្រជាពលរដ្ឋ ព្រោះពាក្យតិះទៀនទាំងនោះជាមូលដ្ឋានដែលអាចឱ្យយើងធ្វើការវាយតម្លៃពីចំនុចខ្សោយ ចំនុចខ្លាំងនៃការបំពេញការងាររបស់យើង ហើយធ្វើការកែប្រែឱ្យកាន់តែល្អបន្ថែមទៀត។
IMG_6221 IMG_6223 IMG_6228 IMG_6250 IMG_6273