ឯកឧត្តមឯកឧត្តម វេជ្ជបណ្ឌិត សុខ ផេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំងនិងឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង និងជាប្រធានក្រុមការងារចង្កោម៨ឃុំ អញ្ជើញសំណេះសំណាល និងបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ១៨០នាក់នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ។
ក្នុងឱកាសនោះតំណាងសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាបានបង្ហាញនូវអារម្មណ៍របស់ខ្លួនថា៖
ដោយសារមានការជឿជាក់ និងមើលឃើញជាក់ស្តែង ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានកសាងអភិវឌ្ឍន៍ នាំមកនិងថែរក្សាសន្តិភាព និងស្ថេរភាពនយោបាយ របស់ប្រទេស ជិត៤០ ឆ្នាំកន្លងមក ជាពិសេសការយកចិត្តទុកដាក់ រួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ទើបប្រជាពលរដ្ឋចំនួន ១៨០នាក់ បានស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួបរួមជាមួយគណបក្សក្នុងការបន្តដឹកនាំកសាង អភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចំរើនជឿនលឿនទៅមុខទៀត។
ក្រោយពីបានស្តាប់នូវអារម្មណ៍ពិតរបស់សមាជិកថ្មីរួចមកឯកឧត្តមគណៈអធិបតីក៏បានថ្លែងស្វាគមន៍បងប្អូនទាំងអស់ដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ហើយយើងនឹងរួមសុខ រួមទុក្ខជាមួយគ្នា រួមគ្នាការពារ កសាងសុខសន្តិភាព អភិវឌ្ឍន៍ប្រទេសជាតិរបស់យើងឱ្យរីកចំរើន ហើយរួមគ្នាប្រឆាំងដាច់ខាតចំពោះជនណាដែលចង់បង្ករឱ្យមានអស្ថេរភាពសង្គម។