ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោចំនួន២១៣នាក់ ដឹកនាំដោយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដោយមានការចូលរួមពីឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧នេះបានចុះពិនិត្យ ពិគ្រោះ និងព្យាបាលជម្ងឺជូនបងប្អូនដល់មូលដ្ឋានផ្ទាល់បានចំនួន៣២៩៤នាក់ ដោយពិនិត្យ ពិគ្រោះ និងព្យាបាលទៅលើជម្ងឺទូទៅជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺត្រចៀក ច្រមុះ បំពង់ក ជម្ងឺរោគស្ត្រី និងពិនិត្យផ្ទៃពោះ ជម្ងឺឫសដូងបាត ជម្ងឺសន្លាក់ អេកូបេះដូន ពិនិត្យឈាម និងវះកាត់តូចក្នុងនោះក្រុមគ្រួពេទ្យបានបងប្អូនបញ្ជូនទៅមន្ទីរពេទ្យខេត្តចំនួន ៥៥នាក់ (មានជម្ងឺភ្នែក) និងបញ្ជូនទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញចំនួន ៥នាក់(ជម្ងឺទូទៅ) ។
ការពិនិត្យ ពិគ្រោះ និងព្យាបាលគឺដើម្បីជួយសម្រួលដល់បញ្ហាសុខភាពរបស់ប្រជាពលរដ្ឋកាត់បន្ថយក្នុងការចំណាយធ្វើដំណើរទៅកាន់មណ្ឌលសុខភាព ក៏ដូចជាការចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋដែរ។