ឯកឧត្តម ឡាយ​ វណ្ណៈ អភិបាលខេត្តតាកែវ៖ វីរជនពិតប្រាកដរបស់យើងគឺបងប្អូនយុទ្ធជន និងអតីតយុទ្ធជន មិនមែនជាពួកពូកែដើរជេរ លាបព័ណ៌ ញុះញង់ដូចគណបក្សនយោបាយមួយចំនួនតែងតែលើកតម្កើននោះទេ


ថ្លែងនៅក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនអតីតយុទ្ធជន និងគ្រួសារពលី ចំនួន ៣១៧នាក់ ក្នុងពីស្រុកព្រៃកប្បាស និងចំនួន ២៩២នាក់ ក្នុងស្រុកសំរោង នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ នេះ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានសង្កត់ធ្ងន់ថា វីរៈជនពិតប្រាកដរបស់យើងទាំងអស់គ្នាគឺបងប្អូនអតីតយុទ្ធជនរបស់យើងនេះហើយ ដែលបានលះបង់គ្រប់បែបយ៉ាង សុខចិត្តរស់នៅឆ្ងាយពីក្រុមគ្រួសារ លះបង់សាច់ស្រស់ ឈាមស្រស់ យកទ្រូងទៅពាំងគ្រាប់រហូតដល់អ្នកខ្លះធ្លាក់ខ្លួនពិការ ខ្លះពលីជីវិតចោលក្រុមគ្រួសារ ។ នេះទើបជាវីរៈជនពិតៗរបស់យើងទាំងអស់គ្នា មិនមែនដូចគណបក្សមួយចំនួនដែលតែងតែលើកតម្កើនពួកដែលពូកែជេររាជរដ្ឋាភិបាល ពួកដើរលាបព័ណ៌អ្នកដែលមិនគាំទ្រខ្លួន ពួកដើរញុះញង់បំបែកបំបាក់ឯកភាពជាតិថាជាវីរៈជនរបស់គេនោះទេ។
ឯកឧត្តមបន្តថា បងប្អូនអតីតយុទ្ធជនបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នងការំដោះទឹកដីពីកណ្តាប់ដៃពួកប្រល័យពូជសាសន៍ ហើយថែមទាំងការពារ កសាង និងអភិវឌ្ឍន៍រហូតដល់សព្វថ្ងៃនេះ។ បើគ្មានការចូលរួមរបស់បងប្អូន បើគ្មានការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន យើងទាំងអស់គ្នាក៏គ្មានថ្ងៃនេះដែរ។
ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំនូវពាក្យផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមន៍អតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់និន្នាការនយោបាយ ជាពិសេសក្រុមគ្រួសារអតីតយុទ្ធជន យោធិនពលី ពិការ។
1 2 3 IMG_4285 IMG_4290