ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអង្គរបូរី កោតសរសើរសកម្មភាពបម្រើប្រជាពលរដ្ឋរបស់ក្រុមប្រឹក្សាឃុំគណបក្សប្រជាជនកម្ពុជាទូទាំងស្រុក


ឯកឧត្តម សុខុម ភគវ័នមុនី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអង្គរបូរីបានថ្លែងកោតសរសើរដល់សមាជិកក្រុមប្រឹក្សាឃុំគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលតែងតែយកអស់កម្លាំងកាយចិត្តបម្រើប្រជាពលរដ្ឋ ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងខិតខំធ្វើការអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឥតឈប់ឈរ។
ការថ្លែងបែបនេះគឺនៅក្នុងឱកាសដែលក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអង្គរបូរី ដឹកនាំដោយឯកឧត្តម សុខុម ភគវ័នមុនី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអង្គរបូរី ឯកឧត្តម ឡាយ វណ្ណៈ អនុប្រធានក្រុមការងារ និងជាប្រធានគណកម្មាធិការគណបក្សខេត្ត លោកជំទាវ ចាន់ ធី អនុប្រធានក្រុមការងារ ឯកឧត្តម ជុច ភឿន អនុប្រធានក្រុមការងារ ឯកឧត្តម ហេ កាន់ អនុប្រធានក្រុមការងារ បានចុះសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំពេញសិទ្ធ ត្រៀម និងបំរុង របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ទូទាំងស្រុកអង្គរបូរីនារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧។
ឯកឧត្តមក៏បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែមានប្រសិទ្ធិភាពទាំងពង្រឹងភូមិឃុំមានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ ជាពិសេសត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយត្រូវធ្វើការណែនាំប្រជាពលរដ្ឋឱ្យទៅបោះឆ្នោតឱ្យបានគ្រប់គ្នាជូនគណបក្សប្រជាជនកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៍។
IMG_3919 IMG_3922 IMG_3924 IMG_3932 IMG_3940