ឯកឧត្តម ឡាយ វណ្ណៈ អញ្ជើញជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ព ព្រមទាំងសម្ភោធសមិទ្ធផលនានាក្នុងកងវរសេនាតូច ១១៣


នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយ ទាហាន នាយទាហានរង ពលទាហាន និងគ្រួសារកងទ័ពចំនួន ២២០នាក់ ព្រមទាំងសម្ភោធសមិទ្ធផលនានា ក្នុងកងវរសេនាតូច ១១៣ ស្ថិតនៅក្នុងភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ ដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលដែលជាវីរជនដ៏ពិតប្រាកដ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ចូលរួមរំដោះទឹកដីពីរបបប្រល័យពូជសាសន៍ និងបានចូលរួមជាមួយរាជរដ្ឋាភិបាលការពារនូវការវិលត្រឡប់មកវិញនូវរបបដ៏យង់ឃ្នងនេះ ព្រមទាំងថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម រហូតមានការអភិវឌ្ឍន៍ ដល់សព្វថ្ងៃ។
ឯកឧត្តមបន្តថាជាធម្មតាមន្ត្រីរាជការគេធ្វើពិធីសំណេះសំណាលនេះនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ប៉ុន្តែកងកម្លាំង ប្រដាប់អាវុធរបស់យើងតែងតែធ្វើក្រោយពិធីបុណ្យចូលឆ្នាំ ពីព្រោះថានៅអំឡុងពេលដែលគេត្រៀមអបអរសាទពិធីបុណ្យចូលឆ្នាំនោះ កងកម្លាំងយើងក៏ត្រូវត្រៀមរៀបចំថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមជូនបងប្អូនប្រជាពលរដ្ឋយើង។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្តក៏បានឧបត្ថម្ភដល់យោធិនចូលនិវត្តន៍ចំនួន ១០រូប នូវថវិកាម្នាក់ ២០ម៉ឺនរៀល។
IMG_3693 IMG_3694 IMG_3701 IMG_3713 IMG_3730 IMG_3735